Zidane រំពឹង​ការប្រកួត​តានតឹង​ពេល​ជួប Sevilla នៅ King’s Cup តែ​គ្រោង​ឲ្យ Ronaldo និង Modric សំរាក​

339

បាល់ទាត់៖ គ្រូបង្វឹក Real Madrid លោក Zinedine Zidane រំពឹងថា ការប្រកួតនៅផ្ទះ Sevilla នឹងជាការប្រកួតដ៏តានតឹង មួយ តែលោកនឹងឲ្យកីឡាករមួយចំនួនសំរាកដូចជា Cristiano Ronaldo និង Luka Modric បន្ទាប់ពីឈ្នះជើងទី១ ៣-០ នៅ Santiago Bernabeu។Th23នេះជាការប្រកួតជើងទីពីរវគ្គ ១៦ក្រុមចុងក្រោយ Copa del Rey រឺក៏ King’s Cup ខណៈដែលក្រុមទាំងពីរនឹង ជួបគ្នាទៀតចុងសប្ដាហ៍នេះនៅទឹកដី Sevilla សប្ដាហ៍ទី១៨ La Liga។ គ្រូបង្វឹកសញ្ជាតិបារាំងលោក Zinedine Zidane បាននិយាយថា លោករំពឹងថាក្រុមរបស់លោកអាចបរាជ័យគ្រប់ពេល ពីព្រោះ Sevilla នឹងព្យាយាមតាមតែអាចធ្វើទៅបាន។ ដូច្នេះក្រុមរបស់លោកត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី ទោះជាមានបីគ្រាប់ក្នុងដៃក៏ដោយ។ លោក Zidane ក៏បានចាត់ទុក Sevilla នឹងជាគូប្រជែងមួយទៀតក្នុងការដណ្ដើមជើងឯក La Liga ខណៈក្លឹបនៅតំបន់ Andalusian មួយនេះកំពុងឈរលេខ ២ប្រដេញពីក្រោយ Real Madrid តែបួនពិន្ទុប៉ុណ្ណោះ។ Real Madrid យប់នេះលោក Zidane គ្រោងឲ្យកីឡាករសំខាន់ៗមួយចំនួនសំរាកដូចជា Cristiano Ronaldo និង Luka Modric ជាដើម តែប្រធានក្រុម Sergio Ramos វិលមកវិញក្រោយរបួសខ្នង៕
អត្ថបទ៖នាង សុភាវុធ