ហ៊ុន ​ម៉ាណែត៖ ​ប្រទេស​ជាតិ​កាន់តែ​រីក​ចម្រើន ​ជំរុញ​ឱកាស​កាន់​តែ​ច្រើន​ដល់វិស័យ​អប់រំ​សិក្សា​ធិការ

285

កំពង់ចាម៖ ឯកឧត្តម ហ៊ុន ម៉ាណែតបានបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធរួមមាន៖សាលារៀន មន្ទីពេទ្យ ផ្លូវថ្នល់ បាននឹងបន្តកសាងជាច្រើន ព្រោះប្រទេសជាតិមានការអភិវឌ្ឍ មនុស្សកាន់តែមានឱកាសច្រើន ប្រជាពលរដ្ឋមានតម្រូវការកាន់តែច្រើន សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។


ថ្លែងនៅក្នុងពិធីសម្ពោធអគារសិក្សាសាលាបឋមសិក្សាស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការរក្សាសុខសន្តិភាព ស្ថេរភាពដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងសេចក្តីសុខ មានការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ កូនចៅប្រជាពលរដ្ឋមានឱកាសរៀនសូត្រ នេះហើយដែលរដ្ឋាភិបាលបានខិតខំធ្វើសម្រាប់ប្រជាពលរដ្ឋ។ យើងមានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធខណៈដែលប្រទេសជាតិមានសុខសន្តិភាពដែលជាផលប្រយោជន៍សម្រាប់កូនចៅប្រជាពលរដ្ឋនៅជំនាន់ក្រោយៗ។
ឯកឧត្តមបានថ្លែងអំណរគុណដល់ការចូលរួមរបស់អង្គការដែលធ្វើការជួយប្រជាពលរដ្ឋពិតប្រាកដជាមួយរាជរដ្ឋាភិបាល គឺជាការផ្តល់សិទ្ធិសេរីភាព និងឱកាសឱ្យអង្គការជាដៃគូចូលរួមអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែងថ្ងៃនេះ អង្គការបានAide et Action និងអង្គការដើម្បីភាពញញឹមនៃកុមារចូលរួមកសាងសាលារៀនសម្រាប់កូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។
ឯកឧត្តមក៏បាន ថ្លែងអំណរគុណដល់អាណាព្យាបាល លោកគ្រូ អ្នកគ្រូដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា បង្ហាត់បង្រៀន អប់រំសីលធម៌ គុណធម៌ដើម្បីឱ្យសិក្សានុសិស្សក្លាយជាបុគ្គលល្អ មានអនាគតល្អប្រសើរដើម្បីជួយដល់គ្រួសារ និងសង្គមជាតិ៕

manet2 manet5 manet1 manet3 manet4