ប្រធានាធិបតី​ម៉ិកស៊ិក​ថ្លែង​ថា​ ខ្លួន​នឹង​រឹត​ចំណង​មិត្ត​ភាព​បន្ថែមទៀត​​​​​ជាមួយ​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្មី​​​លោក ដូណាល់ ត្រាំ

141

ម៉ិកស៊ិក៖ រដ្ឋាភិបាលប្រទេសម៉ិកស៊ិកបាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ខ្លួននឹងភ្ជាប់ទំនាក់ទំនងរបស់ខ្លួនឲ្យបានទូលំទូលាយជាមួយសហរដ្ឋអាមេរិក នៅពេលអង្គុយជជែកពិភាក្សាជាមួយរដ្ឋបាលសហរដ្ឋអាមេរិក ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយដាក់ទាំងបញ្ហាសន្តិសុខ, ការធ្វើអន្តោប្រវេសន៍ និងពាណិជ្ជកម្មនៅលើតុ ដើម្បីស្វែងរកកិច្ចព្រមព្រៀងដ៏ល្អមួយ។

Th24

លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump បានគំរាមកាត់ផ្ដាច់កិច្ចព្រមព្រៀងមួយ ដែលនឹងជួយផ្ដល់ការគាំទ្រផ្នែកគំរូសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក បើសិនលោកមិនអាចផ្ដើមការចរចាជាថ្មីក្នុងការធ្លាក់ចុះនៃ រូបិយប័ណ្ណផេសូ (peso) និងបញ្ហាជុំវិញការវិយោគរបស់បរទេស។ ទោះយ៉ាងណាលោកប្រធានាធិបតីម៉ិកស៊ិក Enrique Pena Nieto បាននិយាយថា ប្រទេសម៉ិកស៊ិកនឹងខិតចូលកាន់តែជិតទៅនឹងការចរចានេះ ដើម្បីស្វែងរកផលប្រយោជន៍ សម្រាប់ប្រទេសម៉ិកស៊ិក និងប្រទេសជិតខាងរបស់ខ្លួន ខណៈរដ្ឋាភិបាលរបស់លោកព្យាយាមលោតចេញពីភាពប្រឈម នៃវិបត្តិសេដ្ឋកិច្ចពីប្រធានាធិបតី ត្រាំ។ លោកថា ពួកលោកនឹងជំរុញឲ្យមានការចរចាដោយបើកចំហ និងពេញលេញ។ ពួកលោកនឹងលើកយកបញ្ហាទាំងអស់ដូចជា ទំនាក់ទំនងទ្វេភាគីរបស់ពួកលោកមកដាក់លើតុ រួមទាំងបញ្ហាសន្តិសុខ, ការធ្វើអន្តោប្រវេសន៍ និងពាណិជ្ជកម្មជាដើម៕

អត្ថបទ៖ សុខមាន