ឥណ្ឌា​ដាក់​ឲ្យ​ប្រើប្រាស់​នាវា​មុជទឹក​ប្រភេទ ​Scorpene​ ទី​២ ​នៅ​ទីក្រុង​ភាគ​ខាងលិច​ម៉ុម​បៃ​

302

ឥណ្ឌា៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះកងទ័ពជើងទឹកឥណ្ឌា បានដាក់ឲ្យប្រើប្រាស់នូវនាវាមុជទឹក INS Khanderi ដែលជានាវាមុជទឹកប្រភេទ Scorpene ទី២ នៅឯកំពង់ផែម៉ាហ្សាហ្គុនទីក្រុងភាគខាងលិចម៉ុមបៃ។

 

នាវាមុជទឹកនេះត្រូវបានដាក់ឲ្យប្រើប្រាស់ដោយលោកស្រី ប៊ីណា បាំរ៉េ ភរិយារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក ស៊ូបហាស បាំរ៉េ។ លោកឧត្ដមនាវី ស៊ូនីល ឡានបា ប្រធានកងទ័ពជើងទឹកឥណ្ឌាក៏មានវត្តមាននៅទីនោះផងដែរ។ លោកឧត្ដមនាវី ឡានបា បាននិយាយថា ការដាក់ឲ្យប្រើប្រាស់នូវនាវាមុជទឹកនេះ នឹងក្លាយជាការរីកចម្រើនដ៏ធំមួយសម្រាប់កងទ័ពជើងទឹកឥណ្ឌា។ រហូតដល់ខែធ្នូឆ្នាំ២០១៧ ខាងមុខនាវាមុជទឹកមួយគ្រឿងនេះនឹងធ្វើតេស្តយ៉ាងហ្មត់ចត់បំផុត ក៏ដូចជាសាកល្បងផងដែរ។ វាត្រូវបានកសាងឡើងដើម្បីសហការជាមួយក្រុមហ៊ុនបារាំង DCNS ដែលជាផ្នែកមួយនៃគម្រោង៧៥ របស់កងទ័ពជើងទឹកឥណ្ឌា៕

អត្ថបទ៖ សារ៉ាត់