ក្លឹប​តោ​ខៀវ Chelsea មាន​គម្រោង​សាង​សង​កីឡដ្ឋាន​ថ្មី​ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន​រហូតដល់ ៦​ម៉ឺន​នាក់​

244

បាល់ទាត់៖ គណៈកម្មាធិការសិក្សាប្លង់នៃក្រុមប្រឹក្សា Fulham និង Hammersmith បានត្រឡប់មកវិញក្នុងការទម្លាយឲ្យដឹង នៅផែនការអភិវឌ្ឍន៍កន្លែងអង្គុយដែលបច្ចុប្បន្នមាន ៤១៦០០កៅអីនៅ Stamford Bridge។
F20
នៅក្នុងសេចក្ដីថ្លែងការរបស់ Chelsea បានឲ្យដឹងថា ពួកយើងរីករាយទៅនឹងការអនុញ្ញាតផ្ដល់ឲ្យមានការសាងសង់ឡើងវិញ នូវកីឡដ្ឋានទឹកដីជាប្រវត្តិសាស្ត្រមួយនេះ។ ជាមួយគ្នានោះចៅហ្វាយក្រុងឡុងដ៏លោក Sadiq Khan ក៏បានឲ្យដឹងដែរថាក្លឹបតោខៀវ Chelsea អាចសាងសង់កីឡដ្ឋានថ្មីរបស់ខ្លួនបាន។ កីឡដ្ឋានថ្មីនេះនឹងធ្វើរចនាបថទំនើបដោយវិស្វករ Herzog និង Meuron ដែលជាអ្នកចេញប្លង់កីឡដ្ឋានសំបុកចាបអូឡាំពិកនៅទីក្រុងប៉េកាំងប្រទេសចិន។ បើតាមការបញ្ជាក់ប្រធានក្លឹបលោក Roman Abramovich គ្រោងចំណាយ ៥០០លានផោនក្នុងការសាងសង់កីឡដ្ឋានថ្មីនេះ ដូច្នេះ Chelsea អាចនឹងប្រើប្រាស់កីឡដ្ឋានជាតិ Wembely រឺក៏ទឹកដីគូប្រជែងភាគខាងជើងទីក្រុងឡុងដ៏ Tottenham Hotspurs ជាប៉ុណ្ណោះអាសន្នសិនយ៉ាងហោចណាស់បញ្ចប់រដូវកាលប្រកួត ២០១៧/២០១៨ ផងដែរ។

គួររំលឹកថាកាលពី ១០ឆ្នាំមុនក្លឹបកាំភ្លើងធំ Arsenal បានសាងសង់កីឡដ្ឋានថ្មីដែលមានចំនួនកៅអី ៦ម៉ឺនកន្លែងនៅ Emirates Stadium ហើយកាលពីរដូវរងាកន្លងទៅក្លឹបញញួរធំ West Ham United បានផ្លាស់ទៅកាន់ទឹកដីអូឡាំពិកដែលមានកៅអីចំនួន ៥៧០០០កន្លែងនៅ Stratford ភាគខាងកើតទីក្រុងឡុងដ៏ និងក្រុមមាន់ក្នាយមាស Tottenham Hotspurs កំពុងកែច្នៃបន្ថែមកៅអីអង្គុយទស្សនាផងដែរនៅ White Hart Lane។ គួរបញ្ជាក់ថា បច្ចុប្បន្ននៅកីឡដ្ឋាន Old Traford អាចផ្ទុកទស្សនិកជនបាន ៤១៦៦៣នាក់ដែលជាកីឡដ្ឋានធំជាងគេទី៧ នៅក្របខណ្ឌ English Premier League ខណៈដែលមានតែកីឡដ្ឋាន Old Trafford របស់ Manchester United មួយតែប៉ុណ្ណោះដែលមានកៅអីអង្គុយច្រើនជាងគេគឺដល់ទៅ ៧៦០០០កៅអី៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ