ប្រតិបត្តិ​ការរុករក​យន្តហោះ​បាត់​ខ្លួន​MH370​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​នឹង​ត្រូវ​បញ្ចប់​នា​សប្ដាហ៍​ក្រោយ

709

ម៉ាឡេស៊ី៖ ក្រុមអាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា ប្រតិបត្តិការតាមរកយន្តហោះបាត់ខ្លួន MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនឹងត្រូវបញ្ចប់នាសប្ដាហ៍ក្រោយ បន្ទាប់ពីការរុករកបានបញ្ចប់លើផ្ទៃទឹក ១២ម៉ឺនគីឡូម៉ែត្រក្រឡាជាកន្លែងដែលក្រុមអ្នកជំនាញគិតថាវាបានធ្លាក់។S1
កាលពីខែមុនក្រុមស៊ើបអង្កេតបានអះអាងថា ប្រតិបត្តិការរុករកនឹងបន្តលើផ្ទៃទឹក ២៥.០០០គីឡូម៉ែត្រក្រឡាបន្ថែមទៀតនៅភាគខាងជើងមហាសមុទ្រឥណ្ឌា ក្រោយពួកគេសារភាពជាលើកដំបូងថា ពួកគេទំនងជារុករកកន្លែងខុស។ ទោះជាយ៉ាងណាក៏ដោយលោក លីវ តុងឡៃ រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ីបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការរុករកជិតដល់ពេលដែលត្រូវបញ្ចប់ហើយ ដោយសារតែគ្មានតម្រុយណាមួយនៃការរកឃើញយន្តហោះនោះឡើយ។ លោកបានបន្តថា សេចក្ដីរាយការណ៍ចុងក្រោយផ្ដល់ជូន ដោយអ្នកសម្របសម្រួលប្រតិបត្តិការរុករកបានអះអាងថា មន្ទីរសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីគ្រោងនឹងបញ្ចប់យុទ្ធនាការរបស់ពួកគេក្នុងរយៈពេល១ ឬ ២សប្ដាហ៍ទៀត។ សូមបញ្ជាក់ថា ជើងហោះហើរ MH370 បានបាត់ចេញពីប្រព័ន្ធរ៉ាដាកាលពីខែមិនា ឆ្នាំ២០១៦ ជាមួយនឹងអ្នកដំណើរ និងក្រុមអាកាសយានិក ២៣៩នាក់ដែលភាគច្រើននៃពួកគេគឺជាជនជាតិចិន តាមផ្លូវឆ្ពោះទៅកាន់ទីក្រុងប៉េកាំងចេញពីទីក្រុងកូឡាឡាំពួររបស់ម៉ាឡេស៊ី៕

អត្ថបទ៖ សារ៉ាត់