ទួរគី និង​រុស្ស៊ី​នឹង​អញ្ជើញ​សហរដ្ឋ​អាមេរិក​ចូល​រួម​កិច្ច​ពិភាក្សា​ស្វែងរក​សន្តិភាព​នៅ​​ស៊ី​រី ​​ដែល​ធ្វើ​ឡើង​​​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន

329
រដ្ឋមន្ត្រីការបរទេសទួរគី

ស៊ីរី៖ កាលពីថ្ងៃសៅរ៍កន្លងទៅរដ្ឋមន្ត្រីការបរទេសទួរគីនិយាយថា ប្រទេសទួរគី និងរុស្ស៊ីបានសម្រេចចិត្តអញ្ជើញសហរដ្ឋអាមេរិកពិភាក្សាស្វែងរកសន្តិភាព ដែលនឹងធ្វើឡើងក្នុងខែនេះនៅរដ្ឋធានីអាស្តាណាប្រទេសកាហ្សាក់ស្ថាន។M3ប្រមុខការទូតទួរគីលោក ម៉េវលូត កាវ៉ូសូគ្លូ បាននិយាយថា សហរដ្ឋអាមេរិកក៏អាចអញ្ជើញក្រុមរដ្ឋអ៊ីស្លាមដែរ។ ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ ពួកលោកបានព្រមព្រៀងជាមួយរុស្ស៊ីលើការអញ្ជើញសហរដ្ឋអាមេរិក។ លោកបាននិយាយជាមួយប្រមុខការទូតរុស្ស៊ីលោក ហ្សើហ្គេឡារ៉ូហ្វ រួចហើយ ថា ពួកលោកនឹងអញ្ជើញអាមេរិក ចរចាស្វែងសន្តិភាពក្នុងប្រទេសស៊ីរី ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសកាហ្សាក់ស្ថាន។ ពួកលោកមិនបានច្រានចោលតួនាទីរបស់សហរដ្ឋអាមេរិកឡើយ។ ប្រមុខការទួតទួរគីរូបនេះបានបញ្ជាក់ជាថ្មីថា ប្រទេសទួរគីនៅតែប្រឆាំងមិនឲ្យក្រុមជនជាតិភាគតិចឃឺត YPG នៃប្រទេសស៊ីរី ចូលរួមក្នុងការជជែកពិភាក្សាស្វែងរកសន្តិភាពនេះដដែល។ កិច្ចព្រមព្រៀងនេះមានបំណងបើកផ្លូវសម្រាប់ការជជែកស្វែងរកសន្តិភាពថ្មីៗ ដែលប្រទេសរុស្ស៊ីសង្ឃឹមថា នឹងដឹកនាំឲ្យមានការជួបជុំក្នុងរដ្ឋធានីអាស្តាណាប្រទេសកាហ្សាក់ស្ថាននៅខែនេះ ជាមួយការគាំទ្ររបស់ទួរគី និងអ៊ីរ៉ង់។ យ៉ាងណាពេលវេលាជាក់លាក់ និងការជួបជុំនេះនៅមិនទាន់ច្បាស់នៅឡើយទេ៕
អត្ថបទ៖ សុខមាន