មនុស្ស​ ៥​នាក់​ស្លាប់​ និង​ ១៥​នាក់​ទៀត​​រង​របួស​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​​ក្នុង​រង្គសាល​រាត្រី​​នៅ​ទីក្រុង​​​ប៉្លាយ៉ាឌែល​

343

ម៉ិកស៊ិក៖ ៖ មនុស្ស ៥នាក់ក្នុងនោះមានទាំងជនបរទេសផងបានស្លាប់ និងចំនួន ១៥នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃចន្ទម្សិលមិញ នៅពេលដែលខ្មាន់កាំភ្លើងបើកការបាញ់ប្រហារនៅក្នុងរង្គសាលរាត្រីមួយ ក្នុងទីក្រុងប៉្លាយ៉ាឌែលកាម៉ង់ប្រទេសម៉ិកស៊ិក។T2

លោក មីគែល អង់ហ្គេលប៉េក អធិការនគរបាលនៅរដ្ឋគីនតាណារូឲ្យដឹងថា ការបាញ់ប្រហារធ្វើឡើងនៅក្នុងពិធីប្រគំតន្ត្រីអេឡិចត្រូនិក BPM។ សេចក្ដីរាយការណ៍បន្តថា ហេតុការណ៍កើតឡើងនៅពេលការប្រគំតន្ត្រីជិតបញ្ចប់ទៅហើយនោះ ក៏មានមនុស្សម្នាក់បានដើរចូលទៅក្នុងរង្គសាលប្លូផេរ៉ូតដោយមានទាំងអាវុធផងដែរ និងបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកចូលរួមក្នុងពិធីនោះតែម្ដង។ ក្រោយពេលវាយប្រហារកើតឡើងនោះខ្មាន់កាំភ្លើងក៏បានរត់គេចខ្លួនបាត់ ខណៈកងកម្លាំងរក្សាសន្តិសុខកំពុងធ្វើការស៊ើបអង្កេតថា នេះជាអំពើរបស់ក្រុមភេរវករ រឺមិនមែន៕

អត្ថបទ៖ រិទ្ធី