ក្បួន​ជិះ​កង់ ​រៃអង្គាស​ថវិកា​ និង​លក់​អាវយឺត ​ជួយ​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្ផា,​ខណៈ​សប្បុរសជន ​នៅ​ក្រុង​ស្ទឹងសែន ​​ពេញចិត្ត​ និង​គាំទ្រ​

203

កំពង់ធំ៖ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២១០៧ អង្គការសប្បុរសធម៌កម្ពុជា កុលបុត្រ បានដង្ហែរក្បួនជិះកង់ និងរថយន្ត រៃអង្គាសថវិកា  និងលក់អាវយឺត ដើម្បីយកទៅជួយឧបត្ថម្ភមន្ទីរពេទ្យ  គន្ធបុប្ផា ក្នុងការព្យាបាល កុមារកម្ពុជា ដោយឥតគិតថ្លៃ។

ក្បួនរៃអង្គាសថវិកា និងលក់អាវយឺត ដើម្បីជួយឧបត្ថម្ភ មន្ទីរពេទ្យគន្ធបុប្ផា នេះ មានការបង្ក លក្ខណៈ និងរៀបចំសណ្ដាប់ធ្នាប់ ដោយអាជ្ញាធរ ខេត្តកំពង់ធំ ក្រោមណែនាំ របស់ឯកឧត្ដម សុខ លូ អភិបាលខេត្ត។

នៅក្នុងលិខិតជូនដំណឹងជាផ្លូវ ការណ៍ របស់រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា ថវិកាសប្បុរសធម៌  ដែលអង្គការសប្បុរសធម៌កម្ពុជា កុលបុត្រ ធ្វើការរៃអង្គាសនេះ គឺប្រមូលប្រគល់ជូនមន្ទីរពេទ្យ គន្ធបុប្ផា និងអង្គការសប្បុរសធម៌ កម្ពុជា កុលបុត្រ ជាប្រយោជន៍ជួយបណ្ដុះបណ្ដាលបំណិនជីវិត ការ ផ្គត់ផ្គង់ដល់កុមារកំព្រា កុមារទុរគត និងជួយគាំទ្រដល់កង្វះខាត របស់មន្ទីរពេទ្យគន្ធបុប្ផា ។

ចំណែកឯប្រជាពលរដ្ឋ នៅក្រុងស្ទឹងសែន បានចូលរួមចូលថវិកា ដោយសម្ដែងនូវការពេញ ចិត្ត និងគាំទ្រ ចំពោះការងារមនុស្សធម៌នេះថា ពួកគាត់ ពិតជាពេញចិត្ត ចំពោះការងារមនុស្សធម៌ នេះ ព្រោះថា ឪពុកម្ដាយ និងក្រុមគ្រួសារ របស់កុមារដែលមានជម្ងឺ ត្រូវការព្យាបាល និង សង្គ្រោះឲ្យរួចផុតពីជម្ងឺ និងសេចក្ដីស្លាប់ ហើយសប្បាយខ្លាំងណាស់ នៅពេលកូនរបស់គាត់ ត្រូវ បានជាសះស្បើយ៕

btvnews(21-01-2017(6))