លោក ត្រាំ ចុះហត្ថលេខា​ដក​សហរដ្ឋ​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃ​គូ​សមុទ្រ​ប៉ាស៊ីហ្វិក​

1208

អាមេរិក៖ លោកប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក Donald Trump បានចុះហត្ថលេខាបង្កាប់ការមួយកាលពីថ្ងៃចន្ទ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរសមុទ្រប៉ាស៊ីហ្វិក (TPP )ដែលមានប្រទេសជាសមាជិក ១២ប្រទេស បន្ទាប់ពីការសន្យាក្នុងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោកកាលពីឆ្នាំមុន។T6ពេលចូលដល់សេតវិមានលោក Trump ក៏បានចុះហត្ថលេខាលើសេចក្ដីបង្កាប់ការមួយផងដែរ ដោយតម្រូវឲ្យបង្កកប្រាក់ឈ្នួលដល់បុគ្គលិកសហព័ន្ធដ៏ច្រើនសម្បើម សល់ពីរដ្ឋបាលចាស់របស់លោក អូបាម៉ា និងហាមឃាត់អង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិក ឈប់ផ្ដល់ជំនួយលើកម្មវិធីពន្លូតកូននៅក្រៅប្រទេស។ លោក Trump បានហៅការបង្កាប់ការកិច្ចព្រមព្រៀងភាពជាដៃគូអន្តរសមុទ្រប៉ាស៊ីហ្វិក TPP នេះថាជារឿងដ៏អស្ចារ្យសម្រាប់កម្មករអាមេរិក៕

អត្ថបទ៖ សុខមាន