ពលរដ្ឋ​ងាយ​រងគ្រោះ​ ចំនួន​៨៧៥​គ្រួសារ​ ​នៅ​ខេត្តកំពង់ធំ ទទួល​បាន​​អំណោយ​កាកបាទ​ក្រហម​កម្ពុជា​

240

កំពង់ធំ៖ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨៧៥គ្រួសារ  មកពី ២ស្រុក ក្នុងខេត្តកំពង់ធំ បានសំដែងការត្រេកអរជាខ្លាំង បន្ទាប់ពីទទួលបានអំណោយ ពីនាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ   កាកបាទក្រហមកម្ពុជា ក្នុងពេលដែលពួកគាត់ កំពុងជួបការលំបាកជាខ្លាំង ក្នុងជីវភាពប្រចាំថ្ងៃ របស់ពួកគាត់នោះ។

ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៨៧៥គ្រួសារនេះ គឺមកពីស្រុកប្រសាទបល្ល័ង្គ និងស្រុក សណ្ដាន់ បាន អញ្ជើញមកជួបជុំគ្នា នៅ២កន្លែងផ្សេងគ្នានៅស្រុកសណ្ដាន់ និងស្រុកប្រសាទបល្ល័ង្គ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ កាកបាទក្រហម កម្ពុជា រួមដំណើរដោយលលោកជំទាវ ឃួន ឃុនឌី ប្រធានស្តីទី គណៈកម្មាធិការ សាខាខេត្តកំពង់ធំ បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋងាយរងគ្រោះ ទាំងនោះថា សូមថែរក្សា អនាម័យ និងរស់នៅស្អាត ហូបស្អាត ជាពិសេសត្រូវគេងក្នុងមុងជានិច្ច។ ជាងនេះ ទៅទៀត សូម ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹង ដែលជាប្រភព នៃអំពើហិង្សា។

ឯកឧត្ដម បានបន្តថា សូមចេះស្រឡាញ់ រាប់អានគ្នា និងរស់នៅដោយមានភាពសុខដុមរមនា ជាមួយគ្នា។ ចំណែកអំណោយទាំងនេះ គឺបានមកពីកិច្ចប្រឹងប្រែង របស់អង្គភាពកាកបាទ ក្រហមកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្វើ ឲ្យមានការគាំទ្រពីសប្បុរសជន ក្នុងប្រទេស និងក្រៅប្រទេស ហើយបច្ចុប្បន្ន សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត មានកិត្តិយសទទួលនូវ បណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ពីសកលវិទ្យាល័យជនជាតិ ក្វាង  ស៊ីនៃប្រទេសចិន១ទៀត ហេតុនេះ បញ្ជាក់កាន់តែច្បាស់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី   ហ៊ុន សែន ជាស្ត្រីកម្ពុជា គំរូដ៏ឆ្នើមមួយរូប ដែលបានលើតម្កើងសមភាពយែនឌ័រ និងជំរុញលើកទឹក ចិត្តឲ្យស្ត្រីមានគំនិតអភិវឌ្ឍខ្លួនឯង និងបំពេញតួនាទី ជាអ្នកដឹកនាំ១រូប ប្រកបដោយគុណធម៌ ព្រហ្ម វិហារធម៌ ។

គួរបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋងាយរងគ្រោះទទួលបាននៅពេលនេះ មាន គ្រឿងបរិភោគ និងឧបភោគ ហើយប្រជាពលរដ្ឋដែលទទួលបាន គឺស្រុក៣៥១គ្រួសារ និង៥២៤ គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្គ។ ចំណែកប្រជាពលរដ្ឋងាយរងគ្រោះទាំងនេះមាន ប្រជាពលរដ្ឋ មានជីវភាពទី ទាល់ក្រ , ទុរគត និងផ្ទុកមេរោគអេដស៍ ជាដើម៕

kA Kb Kc kd ke kf