​ខ្សែ​បំរើ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេ​ស៊ី​ល Philippe Coutinho បន្ត​កិច្ច​សន្យា​ជាមួយ​ហង្ស​ក្រហម Liverpool រយៈ​ពេល​វែង​

319

បាល់ទាត់៖ កាលពីថ្ងៃពុធម្សិលម៉ិញនេះកីឡាករ Philippe Coutinho បាននិយាយក្នុងកិច្ចសម្ភាសន៍ថា គេរីករាយជាមួយការរស់នៅទឹកដី Anfield នៅប្រទេសអង់គ្លេស។

 
ការដែលនិយាយបែបនេះក្រោយពីកីឡាករវ័យក្មេងប្រេស៊ីល ២៤ឆ្នាំរូបនេះបានបន្តកិច្ចសន្យាជាមួយ Liverpool រយៈពេលវែងដោយចាប់ពីដើមឆ្នាំ២០១៧ នេះរហូតដល់ឆ្នាំ២០២២។ អ្វីដែលគេអាចនិយាយបាននាពេលនេះ គឺគេសប្បាយចិត្តដែលមានអ្នកគាំទ្រដ៏អស្ចារ្យនៅទីនេះ ហើយអ្នកទាំងអស់គ្នាគឺជាគ្រួសារតែមួយ គេសង្ឃឹមថារាល់ការប្រកួតគឺមានគេនៅលើទីលានជានិច្ចក្នុងការដើរតួនាទីអ្នកស៊ុតបញ្ចូលទីទៅលើ។ គួររំលឹកថា នៅពេលនេះ Philippe Coutinho បានក្លាយជាកីឡាករដំបូងគេរបស់ហង្សក្រហម Liverpool ហើយដែលលេចធ្លោចាប់ពីការផ្ទេរមកពីក្លឹបអ៊ីតាលី Inter Milan ក្នុងតំលៃខ្លួនត្រឹមតែ 10.7លានដុល្លារតែប៉ុណ្ណោះកាលខែមករាឆ្នាំ២០១៣។

បច្ចុប្បន្ននេះលើកិច្ចសន្យាថ្មី Philippe Coutinho ទទួលបានថ្លៃនឿយហត់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លឹបគឺ ២សែនផោនមួយសប្ដាហ៍ ក្រោយក្លឹបអ្នកមានបារាំង Paris Saint Germain នឹង Barcelona តែងតែសន្សំចិត្តពីយូរមកហើយនោះ។ Philippe Coutinho គេបង្ហាញខ្លួនឲ្យក្លឹបបាន ១២១ប្រកួតស៊ុតបញ្ចូលទី ៣៤គ្រាប់ក្រោយពីផ្ទេរមកពី Inter Milan ៕
ដោយ៖ ទឹម សុវណ្ណារិទ្ធ