កីឡាករ​ Rafael Nadal នឹង​ជួប​ Dimitrov នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្ម​វិធី​​ Australian Open ​

159
កីឡាករ​ Rafael Nadal

តេន្នីស៖ ការប្រកួតវាយកូនបាល់ Grand Slam ដើមឆ្នាំ Australian Open បានរកឃើញបួននាក់ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីពីគូចុងក្រោយ Rafael Nadal និង Grogor Dimitrov ឈ្នះដូចគ្នា។

Th25
កីឡាករប៊ុលហ្ការី Grigor Dimitrov

កីឡាករអេស្ប៉ាញ Rafael Nadal បានបន្តក្ដីសង្ឃឹមវិលមកទំរង់ប្រកួតដូចអតិតកាលវិញ ក្រោយយកឈ្នះកីឡាករកាណាដា Milos Raonic ៣ សិតទល់នឹង ០ ពិន្ទុ ៦-៤, ៧-៦(៧) និង ៦-៤ ចំណាយពេល ២ម៉ោង ៤៤នាទី ដើម្បីកក់កៅអីនៅវគ្គ ៤នាក់ចុងក្រោយ Grand Slam លើកដំបូងក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។ រំលឹកថា កីឡាករវ័យ ៣០ឆ្នាំរូបនេះ ធ្លាប់ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចុងក្រោយបំផុតនៅ French Open ឆ្នាំ២០១៤។

ក្រឡេកមកមួយគូទៀតកីឡាករប៊ុលហ្ការី Grigor Dimitrov ក៏បានធានាកៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Grand Slam លើកទី២ ក្នុងអាជីព ក្រោយយកឈ្នះកីឡាករប៊ែលហ្ស៊ិក David Goffin មិនលំបាក ៣ សិតទល់នឹង ០ ផងដែរ ពិន្ទុ ៦-៣, ៦-២ និង ៦-៤ ចំណាយពេល ២ម៉ោង ១២នាទី។ រំលឹកថា កីឡាករលំដាប់លេខ ១៥ Grigor Dimitrov ធ្លាប់ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Grand Slam ម្តងគត់នៅ Wimbledon ឆ្នាំ ២០១៤។ ដូច្នេះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររកឃើញមុខអស់ហើយដោយ Rafael Nadal ត្រូវជួបជាមួយ Grigor Dimitrov និង Roger Federer ជួបជាមួយ Stanislas Wawrinka៕
អត្ថបទ៖នាង សុភាវុធ