ឧត្តម​សេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត បំពាក់​ឋានន្តរស័​ក្តិជូន​នាយ​ទាហាន​​បម្រើក​ងទ័ពឆ្នាំ១៩៧៩​ចុះ ​នៅ​ភូមិ​ភាគ​ទី៥

239

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលបានចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ខេត្តបាត់ដំបង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបំពាក់ឋានន្តរស័ក្តិ ជូននាយទាហានដែលបានចូលបម្រើកងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ គឺជាគោលនយោបាយរបស់រដ្ឋាភិបាលក្នុងចំណោមគោលនយោបាយផ្សេងទៀតក្នុងការគិតគូរយកចិត្តទុកដាក់ចំពោះកម្រិតជីវភាព តាមរយៈកាដំឡើងប្រាក់បៀវត្សរ៍ ការដំឡើងឋានន្តរស័ក្តិ ការផ្តល់ដីសម្បទាន និងការឧបត្ថម្ភផ្សេងៗទៀត។ លើសពីនេះរាជរដ្ឋាភិបាលបាន គិតគូរយកចិត្តទុកដាក់ចំពោះការលើកតម្កើនកិត្តិយស ជូនដល់កងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជនតាមរយៈបំផុសគំនិតឱ្យមហាជនឱ្យទទួលស្គាល់ពីតម្លៃពីកងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជនដែលបានចូលរួមស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។
តម្លាភាព និងភាពត្រឹមត្រូវនៃការបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ គឺមានក្រុមការងារចុះជំរឿនយោធិនដោយសហការជាមួយក្រុមការងារអង្គភាព ការិយាល័យបុគ្គលិក និងសាម៉ីខ្លួនដោយផ្អែកលើឯកសារច្បាស់លាស់ដែលទទួលស្គាល់ដោយផ្នែកដែលពាក់ព័ន្ធខាងលើ។ ការបំពាក់ឋានន្តរស័ក្តិ ជូននាយទាហានដែលបានចូលបម្រើកងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ គឺផ្អែកលើអតីតភាពមិនគិតពីប្រអប់តួនាទីនោះទេ។
ឯកឧត្តមបន្តថា យើងមិនអាចបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ចំនួន៧០០នាក់ក្នុងពេលតែមួយបានទេ គឺយើងធ្វើតាមតំណាក់កាលហើយនេះគឺជាដំណាក់កាលទី១ នៃការជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ ហើយដំណាក់កាលទី២ នឹងធ្វើឡើងបន្តទៀត នៅថ្ងៃខាងមុខ ។
ការបំពាក់សក្តិជូននាយទាហានដែលបានចូលបម្រើកងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ នាពេលនេះ គឺជាការផ្តល់ជូនយោធិនគ្រប់ភាគីទាំងអស់ដោយមិនគិតពីអតីតកាលគឺផ្តល់ជូនក្នុងនាមខ្មែតែមួយដែលបានចូលរួមស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាជន។ គោលនយោបាយនេះគឺជាការលើកទឹកចិត្ត និងការទទួលស្គាល់ ចំពោះគុណូបការៈនៃការលះបង់របស់នាយទាហានក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិដែលធ្វើឱ្យប្រជាជនរស់នៅក្នុងភាពសុខសាន្តរហូតដល់សព្វថ្ងៃនេះ៕

sdasas12 sdasas13 sdasas14 sdasas15