បិសាច​ក្រហម Manchester United ឡើង​ទៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ EFL Cup ទោះ​ចាញ់​ជើង​ទី​២ ដោយ​លទ្ធផល 2-1 ក៏​ដោយ​

553

បាល់ទាត់៖ ក្រុម Hull City ដែលស្ថិតនៅបាទតារាងនៃក្របខណ្ឌ Barclays Premier League រដូវកាលនេះបានលុតក្រុមបិសាចក្រហម Manchester United ដោយលទ្ធផល 2-1 យប់ម៉ិញនេះនៅកីឡដ្ឋាន KCOM Stadium ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ England EFL Cup ជើងទី២។F10
រំលឹកថាជើងទី១ កាលសប្ដាហ៍មុនគឺបិសាចក្រហម Manchester Untied បានយកឈ្នះ 2-0 នៅ Old Trafford។ ដោយឡែកឯការប្រកួតយប់ម៉ិញនេះក្រុមម្ចាស់ផ្ទះ Hull City ធ្វើបានយ៉ាងល្អដោយអាចស៊ុតបញ្ចូលទីបានមួយគ្រាប់មុននៅនាទីទី៣៥ ចុងវគ្គទី១ ដោយបាល់ពិន័យ ១១ម៉ែត្រពីខ្សែការពារ Tom Huddlestone បន្ទាប់ពីខ្សែការពារ Man U ធ្វើឲ្យមានកំហុសនៅក្នុងតំបន់គ្រោះថ្នាក់។ ដូច្នេះលទ្ធផលបណ្ដោះអាសន្នសរុបទាំងពីរជើងគឺ Hull City 1 Man U 2។ ការប្រកួតបន្តនៅក្នុងវគ្គទី២ បិសាចក្រហម Manchester United ក៏អាចស៊ុតគ្រាប់ក្រៅដីបានសម្រេចដោយខ្សែបំរើ Paul Pogba នៅនាទីទី៦៦ តែនៅនាទីទី៨៥ កីឡាករ Hull City, Baye Oumar Niasse ជាអ្នកស៊ុតគ្រាប់នាំមុខវិញ 2-1 ក្រោយពីមិត្តរួមក្រុម David Mayler បញ្ជូនបានយ៉ាងល្អហើយលទ្ធផលនេះក៏រក្សារហូតដល់ចប់ការប្រកួត។

ដូច្នេះសរុបលទ្ធផលទាំង ២ជើងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះគឺ Manchester Untied ៣ Hull City 2 ហើយតាមរយៈលទ្ធផលនេះគឺបិសាចក្រហមនឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ England FL Cup ជួបជាមួយក្រុម Southampton ថ្ងៃទី២៦ ខែកុម្ភៈក្នុងកីឡដ្ឋានជាតិ Wembley៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ