មនុស្ស​ ៥​នាក់​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​​នៅ​វិហារ​អ៊ីស្លាម​ក្នុង​​ទីក្រុង​ Quebeat ប្រទេស​កាណាដា

198

កាណាដា៖ អ្នកទទួលខុសត្រូវនៅវិហារអ៊ីស្លាមលោក មហាមេត យាំងហ្គី បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យម្សិលមិញថា មនុស្ស ៥នាក់បានស្លាប់ ក្រោយក្រុមខ្មាន់កាំភ្លើងបើកការបាញ់ប្រហារក្នុងវិហារអ៊ីស្លាមមួយកន្លែងនៅទីក្រុង Quebeat ប្រទេសកាណាដា។M31សាក្សីបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានរ៉យទ័រថា មានខ្មាន់កាំភ្លើង ៣នាក់បានបាញ់ស្រោចទៅលើក្រុមមនុស្សជាង ៤០នាក់នៅក្នុងមណ្ឌលវប្បធម៌អ៊ីស្លាមនៅទីក្រុងមួយនេះ។ ចំណែកនគរបាលក៏បានរឹងបន្តឹងសន្តិសុខនៅជុំវិញបរិវេណវិហារ និងបានបដិសេធការធ្វើការអត្ថាធិប្បាយ បញ្ជាក់ទៅឲ្យក្រុមអ្នកសារព័ត៌មានអំពីហេតុការណ៍នេះ។ លោក យាំងហ្គី បានបញ្ជាក់ថា លោកមិនបានស្ថិតនៅក្នុងវិហារពេលមានការបាញ់ប្រហារនោះឡើយ ហើយលោកក៏មិនដឹងថាមានមនុស្សប៉ុន្មាននាក់ស្លាប់ និងរងរបួសទេ ខណៈដែលអ្នករងរបួសត្រូវបានគេដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យនានាក្នុងទីក្រុងនេះភ្លាមៗដែរ៕

អត្ថបទ៖ រិទ្ធី