អណ្ដើក​សមុទ្រ​២ក្បាល​ ទម្ងន់​មួយ​ជាង​១០០​គីឡូក្រាម​ ​បាន​ជាប់​អួន​អ្នកនេសាទ នៅ​ខេត្តកំពត

229

កំពត ៖ មន្ត្រីអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកំពត នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ បាន ចេញល្បាតលើផ្ទៃសមុទ្រ បានដកហូតសត្វអណ្ដើកសមុទ្រចំនួន២ក្បាល ពីអ្នកនេសាទអួនអូសនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

សត្វអណ្តើកសមុទ្រទាំង២ក្បាលនេះ មួយមានទម្ងន់១២០គីឡូក្រាម និងមួយទៀតទម្ងន់១១០គីឡូក្រាម ជាប្រភេទអណ្តើកសមុទ្រចំណាស់ញី ឈ្មោល មានអាយុមិនតិចជាង៥០ឆ្នាំឡើយ ហើយសត្វអណ្តើកសមុទ្រនេះ មន្ត្រីជលផល និងរៀបចំយកទៅប្រលែងក្នុងសមុទ្រធម្មជាតិវិញ៕

3123265794408270944 1842657307984710652 7692941119379742582