ក្រសួង​ការងារ​អំពាវនាវ​ដល់​ម្ចាស់​សហគ្រាស ​និង​គ្រឹះស្ថាន​ទាំងអស់​ផ្តល់​ប្រាក់​ឈ្នួល​ដល់​ស្ត្រី​ពេល​ឈប់​សម្រាកសម្រាល​កូន​

202

ភ្នំពេញ៖ ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងអស់ត្រូវផ្តល់ប្រាក់ឈ្នួលដល់ស្ត្រីពេលឈប់សម្រាកសំរាលកូន ហើយត្រូវអនុញ្ញាតឲ្យពួកគេឈប់សម្រាកយ៉ាងតិចបាន៩០ថ្ងៃ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានលើកឡើងថា ម្ចាស់សហគ្រាសគ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារឲ្យបានជ្រាប់ថា យោងតាមមាត្រា១៨២និង១៨៣នៃច្បាប់ស្តីពីការងារ កម្មករនិយោជិតជាស្ត្រីត្រូវមានសិទ្ធិឈប់សម្រាក ៩០ថ្ងៃដើម្បីសម្រាលកូន ហើយកម្មករនិយោជិកជាស្ត្រីដែលធ្វើការសហគ្រាសគ្រឹះស្ថានបានយ៉ាងតិច១ឆ្នាំរៀងមក មានសិទ្ធិត្រូវទទួលបានប្រាក់ឈ្នួលពាក់កណ្តាល គិតទាំងប្រាក់បន្ទាប់បន្សំផង ក្នុងរយៈពេលនៃការឈប់សម្រាក់នេះ។

សេចក្តីជូនដំណឹងដដែល បានបន្តទៀតថា «បន្ថែមលើនេះ កម្មករនិយោជិតនៃសហគ្រាស គ្រឹះស្ថាន ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ផ្នែកថែទាំងសុខភាពត្រូវទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ដូចមានចែកក្នុងប្រកាសលេខ១០៩ ក./ប្រ.កចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្តីពីតាវកាលិកថែទាំសុខភាព(ប្រាក់អត្ថប្រយោជន៍ក្រោយពីបានធ្វើសេចក្តីជូនដំណឹងនេះហើយ ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា កម្មករនិយោជិក ម្ចាស់នាយកសហគ្រាស គ្រឹះស្ថានទាំងអស់នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕