សម្តេច​តេជោ​ ហ៊ុន​ សែន​៖ កម្ពុជា​នៅតែគាំទ្រ​គោល​នយោបា​យចិន​១ និង​ហាម​មិន​ឱ្យ​មាន​ការ​លើក​ទង់​ជាតិ​តៃវ៉ាន់​នៅ​កម្ពុជា​

228

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសជំហរបស់រដ្ឋាភិបាលជាម្តងទៀតនូវការគាំទ្រគោលនយោបាយចិនតែមួយ និងនិងហាមមិនដាច់ខាតមិនឱ្យមានការលើកទង់ជាតិតៃវ៉ាន់នៅកម្ពុជាឡើយ។


ថ្លែងក្នុងពិធីទទួលទានអាហារសាមគ្គីជាមួយសមាគមខ្មែរ-ចិន នៅកោះពេជ្រសម្តេចតេជោ បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង អំពីគោលនយោបាយចិនតែមួយ ហើយសម្តេចបានបង្ហាញថា នៅប្រទេសរបស់យើងមានសញ្ជាតិច្រើន ហើយ ជាការពិតណាស់ក្នុងប្រទេសនីមួយៗការមិនរើសរើសជាតិសាសន៍ ឬការធ្វើសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ទាំងឡាយ ក្នុងនោះក៏មានបងប្អូន សហគមចិន សហគមខ្មែរចិន នៅកម្ពុជាផងដែរ ដែលត្រូវធ្វើកិច្ចការងារនេះ។
ទាក់ទិនគោលនយោបាយចិនតែ១នេះ សម្តេចបានចាត់ទុកថា តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ ហើយកម្ពុជាក៏មិនត្រូវធ្វើអ្វីដែលនាំឱ្យប៉ះពាល់ដល់ អធិបតេយ្យ ឯករាជ្យភាពរបស់ប្រទេសចិននោះដែរ។
សម្តេចបានបញ្ជាក់ថា កម្ពុជាបើកឱ្យមានការវិនិយោគរបស់តៃវ៉ាន់ ប៉ុន្តែសម្រាប់រាល់ការពិធីជប់លៀង ឬពិធីផ្សេងៗនៅលើទឹកដីកម្ពុជា មិនឱ្យមានលើកទង់ជាតិតៃវ៉ាន់ ឬស្ថានតំណាងតៃវ៉ាន់ជាដាច់ខាត៕