តុលាការ​សហព័ន្ធ​ជំរុញ​ឲ្យ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក ​ដូ​ណា​ល់ ​ត្រាំ ពិនិត្យមើល​ឡើងវិញ​បម្រាម​ជន​មូស្លីម​

431

អាមេរិក៖ បម្រាមបណ្ដោះអាសន្នរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ហាមប្រាមជនអន្តោប្រវេសន៍ និងជនភៀសខ្លួនមកពីបណ្ដាប្រទេសជាជនមូស្លីម កំពុងតែស្ថិតនៅក្រោមការពិនិត្យយ៉ាងដិតដល់ជាទីបំផុតកាលពីថ្ងៃអង្គារ ពីតុលាការសហព័ន្ធដែលបានចោទសួរថា តើបម្រាមមួយនេះមានគោលដៅដោយអយុត្តិធម៌ ឬមកលើជនមូស្លីម។

Th1
អំឡុងការជជែកដេញដោយរយៈពេលជាង ១ម៉ោង គណៈចៅក្រមដែលមានសមាជិក ៣រូបរបស់តុលាការសហព័ន្ធអាមេរិក បានជំរុញឲ្យក្រុមមេធាវីពិនិត្យមើលឡើងវិញ នូវអំណះអំណាងរដ្ឋបាលរបស់លោក ត្រាំ ថាមនុស្សមកពីប្រទេសចំនួន ៧នៅតំបន់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ដែលរួមមានស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ លីបី ស៊ូដង់ សូម៉ាលី និងយេមែនគឺគ្រោះថ្នាក់ដ៏ធំនោះ។ គួរឲ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅលោក ដូណាល់ ត្រាំ បានវាយប្រហារចំៗទៅលើចៅក្រមសហព័ន្ធ ដែលបានរារាំងបម្រាមធ្វើដំណើររបស់គាត់ដោយលោកអះអាងថា ប្រជាពលរដ្ឋអាមេរិកគួរតែថ្កោលទោសតុលាការ បើសិនជាមានរឿងអ្វីកើតឡើង គឺមុនពេលដែលតុលាការសហព័ន្ធបានច្រានចោលសំណើរដ្ឋបាលរបស់លោក ត្រាំ ដើម្បីព្យួរចោលបម្រាមមួយនេះ។ លោក ត្រាំ បាននិយាយផងដែរថា លោកបានណែនាំឲ្យក្រុមមន្ត្រីព្រំដែនពិនិត្យមើលមនុស្សចូលទឹកដីអាមេរិក ឲ្យបានប្រុងប្រយ័ត្នតបំផុត៕

អត្ថបទ៖ សារ៉ាត់