ប្រេ​ស៊ី​ល និង​ជួប​អា​ហ្ស​ង់​ទីន​លក្ខណៈ​មិត្តភាព​នៅ​អូស្ត្រាលី​ខែ​មិថុនា​ខាងមុខ​

230
រូបឯកសារ

បាល់ទាត់៖ Lionel Messi និង Neymar នឹងត្រូវប្រឈមមុខដាក់គ្នានៅអូស្ត្រាលី ក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាងប្រេស៊ីល និងអាហ្សង់ទីននៅខែមិថុនាខាងមុខ នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់នៃប្រទេសទាំងពីរ។

 

ក្រុមយក្សនៅទ្វីបអាមេរិកឡាទីនទាំងពីរនឹងជួបគ្នានៅកីឡដ្ឋាន Melbourne Cricket Ground ទីក្រុង Melbourne ប្រទេសអូស្ត្រាលីថ្ងៃទី៩ ខែមិថុនា ហើយជាការប្រកួតដែលនឹងប្រមូលផ្តុំដោយតារាល្បីៗ។ ប្រេស៊ីលបច្ចុប្បន្នកំពុងឈរលើគេក្នុងពូលនៃការប្រកួតជំរុះ World Cup 2018 តំបន់អាមេរិកឡាទីន បន្ទាប់ពីឈ្នះអាហ្សង់ទីន ៣-០ កាលពីខែវិច្ឆិកាឆ្នាំមុន។ មានន័យថា ប្រេស៊ីលមិនដែលចាញ់អាហ្សង់ទីនឡើយក្នុងការជួបគ្នា ៣លើកចុងក្រោយ។ ចំណែកអាហ្សង់ទីនវិញបច្ចុប្បន្នមិនសូវជោគជ័យឡើយ ក្នុងវគ្គជំរុះដោយកំពុងឈរលេខ៥ ក្នុងតារាង៕
អត្ថបទ៖នាង សុភាវុធ