ប្រទេស​ទួរគី​​​​​គាំទ្រ​ក្រុម​ឧទ្ទាម​​ស៊ីរី​​ក្នុង​ការ​​បន្ត​ប្រតិបត្តិការ​វាយប្រហារ​​​​ដណ្ដើម​យក​ទីក្រុង​អាល់បាប​​​ពី​ពួក​រដ្ឋ​អ៊ីស្លាម​​មក​វិញ

107

ស៊ីរី៖ រូបភាពវីដេអូនៅលើបណ្ដាញអ៊ីនធឺណេតកាលពីថ្ងៃអាទិត្យម្សិលមិញ បានបង្ហាញឲ្យឃើញពីក្រុមឧទ្ទាមចេញពីកងទ័ពសេរីស៊ីរី ដែលមានការគាំទ្រពីទួរគីបានបន្តវាយប្រហារ ទៅលើតំបន់កាន់កាប់ពួករដ្ឋអ៊ីស្លាមក្នុងទីក្រុងអាល់បាប។

M5 M4

រូបភាពក៏បានឲ្យឃើញពីក្រុមឧទ្ទាម កំពុងបាញ់កាំភ្លើងធំចេញពីរថពាសដែក ទៅលើគោលដៅរបស់ក្រុមរដ្ឋអ៊ីស្លាម។ មន្ត្រីព័ត៌មាននៅក្នុងក្រុមស៊ូលតង់ម៊ួរ់ាត់របស់ក្រុមឧទ្ទាមគាំទ្រដោយទួរគីបានឲ្យដឹងថា ក្រុមឧទ្ទាមរំដោះបានតំបន់ហាស់ម៉ាខេត, តំបន់អាល់ហ្សីរ៉ា និងតំបន់មួយចំនួនទៀតក្នុងទីក្រុងអាល់បាប ដែលនេះជាផ្នែកមួយនៃកិច្ចប្រតិបត្តិការយូហ្វេតសឿល។ ប្រភពព័ត៌មានពីក្រុមឧទ្ទាមបានបញ្ជាក់ថា ការងារនាពេលថ្មីៗនេះកំពុងបន្តជុំវិញតំបន់តាឌីហ្វ និងដណ្ដើមយកទីក្រុងអាល់បាបទាំងស្រុង ដែលស្ថិតនៅចម្ងាយជាង ៣០គីឡូម៉ែត្រភាគខាងត្បូងព្រំដែនប្រទេសទួរគីនោះផង៕

អត្ថបទ៖ រិទ្ធី