ក្រុម​ខ្លាំង​ទាំង​៤ នៅ​អេ​ស្ប៉ា​ញ​ឈ្នះ​ទាំង​អស់​ក្នុង​សប្ដាហ៍​ទី​២២ La Liga

276
Atlético Madrid 3-2 Celta Vigo

បាល់ទាត់៖ ក្រុមខ្លាំងទាំងបួននៅក្របខណ្ឌកំពូលអេស្ប៉ាញ La Liga សុទ្ធតែឈ្នះទាំងអស់ក្នុងសប្ដាហ៍ទី២២។ការប្រកួតយប់ម៉ិញ Atletico Madrid ស្វាគមន៍ Celta Vigo ដែលទើបធ្លាក់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Copa del Rey។ Gustavo Cabral ផ្ដើមការនាំមុខអោយ Celta Vigo នាទីទី៦ មុនពេលដែល Fernando Torres តាមស្មើវិញ ៥នាទីក្រោយ។

M17
Atlético Madrid 3-2 Celta Vigo

Fernando Torres ដដែលមានឱកាសស៊ុត ១១ម៉ែត្រមិនបានសំរេចនាទីទី៣០។ ចូលវគ្គទី២ ក្រុមភ្ញៀវក៏នាំមុខសារជាថ្មីនាទីទី៧៨ ដោយ John Guidetti។ តែខ្វះតែ ១២នាទីទៀតចប់ការប្រកួតនេះ ពួកគេមិនអាចទប់ក្រុមម្ចាស់ផ្ទះជាប់ឡើយ បន្ទាប់ពីកីឡាករបែលហ្ស៊ិក Yannick Ferreira-Carrasco រកគ្រាប់តាមស្មើនាទីទី៨៦ និង Antoine Griezmann រកគ្រាប់ជ័យជំនះនាទីទី៨៨។ ចប់ការប្រកួត Atletico Madrid ឈ្នះ Celta Vigo ៣-២ ទាំងលំបាក។

Osasuna 1-3 Real Madrid
Osasuna 1-3 Real Madrid

មួយគូទៀតយប់ម៉ិញ Sevilla យកឈ្នះម្ចាស់ផ្ទះ Las Palmas ទាំងលំបាក ១-០ ដោយមួយគ្រាប់របស់ Joaquin Correa នាទីទី៨០។ ដោយឡែកការប្រកួតថ្ងៃសៅរ៍ក្រុមយក្សទាំងពីរមិនលំបាកឡើយគឺ Real Madrid ឈ្នះយកឈ្នះម្ចាស់ផ្ទះបាតតារាង Osasuna ៣-១ ដោយបីគ្រាប់របស់ Cristiano Ronaldo, Isco និង Lucas Vazquez។

Alavés 0-6 Barcelona
Alavés 0-6 Barcelona

ចំណែក Barcelona យកឈ្នះម្ចាស់ផ្ទះ Deportivo Alaves ងាយៗ ៦-០ ធ្វើបានដោយ Luis Suarez ពីរគ្រាប់ Lionel Messi, Neymar និង Rakitic ម្នាក់មួយគ្រាប់ និងគ្រាប់ចូលទីខ្លួនឯងរបស់ Alaves មួយគ្រាប់។ សរុបមកវិញក្រុមកំពូលទាំងបួនឈ្នះដូចគ្នា ខណៈ Real Madrid បន្តនាំមុខគេក្នុងតារាងមាន ៤៩ពិន្ទុ តែសល់ ២ប្រកួតក្នុងដៃ។ Barcelona ៤៨ Sevilla ៤៦ Atletico Madrid ៤២។ ក្រុមលេខ៥ Real Sociedad ក៏ឈ្នះដែរបន្តឈរលេខ៥ មាន ៤១ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ