សម្តេច​តេជោ៖ កម្ពុជា​ឆ្លង​ផុត​ពី​ប្រទេស​មាន​ចំណូល​ទាប ដែល​មាន​កំណើន​សេដ្ឋ​កិច្ច​៧.៧%

268

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាឆ្លងផុតពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលមានកំណើនសេដ្ឋកិច្ច៧.៧%។


ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ សម្តេចតេជោបញ្ជាក់ថា នៅឆ្នាំ២០១៦កន្លងទៅនេះ កម្ពុជាបានទទួលទេសចរជាង៥លាននាក់។
សម្តេចបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ឋចាំបាច់នានាត្រូវបានកសាងជាមួយនឹងសេវាតម្រូវការចាំបាច់សំខាន់ៗ និងសេវាសាធារណៈនានាដើម្បីសម្រួលដល់ការងារវិនិយោគ និងពាណិជ្ជកម្មដែលកំពុងរីកលូតលាស់។ សេដ្ឋកិច្ចកម្ពុជាគឺកំពុងបន្តរីកលូតលាស់ទៅមុខជាបន្តបន្ទាប់ ដែលយើងរំពឹងថានៅឆ្នាំ ២០៣០ កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ ២០៥០ នឹងក្លាយជាប្រទេសមានចំណូលខ្ពស់៕