អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ ​នឹង​មាន​បន្ថែម​កម្មវិធី​ប្លែក​ជាង​ឆ្នាំ​មុនៗ

450

សៀមរាប ៖ នៅក្នុងខែមីនា ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងបង្ហាញឲ្យដឹងអំពីអ្វីដែលប្លែកៗ ដែលនឹងត្រូវដាក់បញ្ចូលបន្ថែមទៀតក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរកា នៅឯតំបន់ អង្គរក្នុងខេត្តសៀមរាប។

លោក ហុង វីរៈ អ្នកនាំពាក្យសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា អង្គរសង្ក្រាន្ត បាន បន្ថែមនូវកម្មវិធីមួយចំនួនទៀត មានលក្ខណៈខុសប្លែកៗ ពីឆ្នាំមុន ប៉ុន្តែសហភាពសហព័ន្ធយុវជន កម្ពុជា មិនទាន់ធ្វើការបង្ហាញនោះទេ ខណៈពេលសន្និសីទការសែតមុនពេលបើកអង្គរសង្ក្រាន្តនៅខែ មីនាខាងមុខនេះ សហភាពសហព័ន្ធកម្ពុជា នឹងបង្ហាញតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាញ សង្គម ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្ត ស្វែងយល់ និងចូលរួមជាមួយ វប្បធម៌ ដ៏សម្បូរ បែបមួយនេះ ក្នុងឱកាសចូលឆ្នាំ ព្រមទាំងបង្ហាញ ពីប្រពៃណីចូលឆ្នាំជាតិខ្មែរផងដែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ០៣-០៤-០៥ រោជ ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១។

ពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរៀបចំឲ្យមានលក្ខណៈប្លែកៗពីគ្នា ដូចជា ឆ្នាំកន្លងមកមានការរៀបចំឲ្យមានការបង្កើតនំអន្សមយក្ស អង្រុតយក្ស មួកយក្ស និងបំពង់ទឹកត្នោត យក្ស ជាដើម។ល។ ដែលធ្វើឲ្យមានការការទាក់ទាញអារម្មណ៍ ចង់ឃើញ ចង់ចូលរួមពីសំណាក់ភ្ញៀវ ជាតិ-អន្តរជាតិគ្រប់មជ្ឈដ្ឋាន។

លោក ហុង វីរៈ អ្នកនាំពាក្យសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា សហភាព សហព័ន្ធយុវជនកម្ពុជា បានពង្រីកសក្ដានុពលបន្ថែមក្នុងការរៀបចំអង្គរសង្ក្រាន្តឆ្នាំនេះ ដូច្នេះហើយ ឆ្នាំនេះ សហភាពសហព័ន្ធយុវជន ត្រូវការជ្រើសរើសក្រុមយុវជនស្ម័គ្រចិត្តបន្ថែម ប្រមាណ ជាង៣០០ នាក់ ច្រើនជាងឆ្នាំមុន ដើម្បីជួយអន្តរាគមន៍ សម្រួលការកកស្ទះចរាចរណ៍នៅក្នុងតំបន់អង្គរ ក៏ដូចជា ចំណុចនានានៅក្នុងក្រុងសៀមរាបផងដែរ៕

btvnews((15-02-2017)(1)) sonita31 Palm-leaf-hats-and-Cheese-sieve-angrout-ready-at-Angkor-Sankranti-2015១ image 6