ប្រទេសទួរគី និង​ស៊ី​រីរួម​ដៃ​គ្នា​ធ្វើសង្គ្រាម​ដណ្ដើម​យកទីក្រុង​ភាគ​ខាងជើង​អាល់បាបពី​ពួក​រដ្ឋ​អ៊ីស្លាមមកវិញ

784

ស៊ីរី៖ ក្រុមអ្នកវិភាគបានឲ្យដឹងកាលពីថ្ងៃអង្គារថា កងកម្លាំងទួរគី និងកងទ័ពស៊ីរីបានចែករំលែកចំណេះដឹងគ្នា ក្នុងការវាយដណ្ដើមទីក្រុងអាល់បាបដែលជាតំបន់កាន់កាប់ចុងក្រោយ របស់ពួករដ្ឋអ៊ីស្លាមនាតំបន់ភាគខាងជើងប្រទេសស៊ីរីនៅជិតនឹងព្រំដែនទួរគី ថ្វីត្បិតតែមានជម្លោះកើតឡើងឥតឈប់ឈរយ៉ាងណាក្តី។

Th2គួរឲ្យដឹងថា កងកម្លាំងទួរគី និងក្រុមឧទ្ទាមសម្ព័ន្ធមិត្តស៊ីរីបានចូលទៅដល់ទីក្រុងអាល់បាបកាលពីថ្ងៃសៅរ៍ ក្រោយសង្គ្រាមអូសបន្លាយពេលរាប់សប្ដាហ៍ក្នុងសង្គ្រាមជាមួយពួករដ្ឋអ៊ីស្លាម ដែលនៅបន្តកាន់កាប់តំបន់មួយចំនួនក្នុងខេត្តអាឡេប៉ូភាគខាងជើងប្រទេសស៊ីរី។ ពួកគេដណ្ដើមបានការគ្រប់គ្រងតំបន់មួយចំនួន នៃតំបន់ទីប្រជុំជនអាល់បាបមកវិញ ហើយការប៉ះទង្គិចគ្នាជាមួយពួករដ្ឋអ៊ីស្លាមនៅតែបន្តនៅតំបន់ភាគខាងជើង និងភាគខាងលិចនៃទីក្រុងមួយនេះ។ ខណៈនោះដែរកងកម្លាំងរដ្ឋាភិបាលស៊ីរី បានរុលចូលទៅជិតទីក្រុងពីច្រករបៀងខាងត្បូងរបស់ខ្លួនផងដែរ។ ប្រតិបត្តិការឡោមព័ទ្ធទាំងអស់នេះដែរ បានជួយការពារពួករដ្ឋអ៊ីស្លាមមិនឲ្យដកខ្លួនទៅកាន់តំបន់កាន់កាប់ផ្សេងទៀត ស្ថិតនៅខេត្តភាគខាងកើតដេអាល់ហ្សួ ឬទីក្រុងភាគខាងជើងអាល់រ៉ាក់កាដែលជារដ្ឋធានីធំរបស់ក្រុមភេរវកម្មមួយនេះ៕

អត្ថបទ៖ សារ៉ាត់