​ប្រធាន FIFA លោក Gianni Infantino និយាយថា World Cup 2026 អាច​ត្រូវ​បាន​រៀប​ចំ​នៅ ៤​ប្រទេស​

251

បាល់ទាត់៖ ប្រធាន FIFA លោក Gianni Infantino បាននិយាយនៅទីក្រុងដូហាប្រទេសកាតា កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា FIFA World Cup 2026 នឹងអាចត្រូវបានរៀបចំដោយប្រទេសបួន។

 

បុរសវ័យ 46ឆ្នាំរូបនេះបានលើកឡើងយ៉ាងដូច្នេះ នេះគឺជាដំណើរទៅមុខថ្មីមួយទៀត ជាពិសេសការដែលលោកមានគោលគំនិតបែបនេះ ហេតុផលចម្បងគឺបញ្ហាហិរញ្ញវត្ថុដោយរាល់ព្រឹត្តិការណ៍ត្រូវបានរៀបចំម្តង បន្ទុកថវិកាក្នុងការ ចំណាយធ្លាក់ទៅលើប្រទេសតែមួយធ្ងន់ពេក ដែលពេលខ្លះវាបានបង្កជាបញ្ហាផ្សេងៗ ដូចជាការយឺតយ៉ាវនៃការសាងសង់ ហេដ្ឋរចនាសម្ព័ន្ធតាមរយៈកង្វះខាតថវិកា។ រហូតមកដល់ពេលនេះហិរញ្ញវត្ថុនៅតែជាបញ្ហាសំរាប់ប្រទេស ដែលទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍ធំៗបែបនេះមិនថា តែ World Cup ទេ ព្រឹត្តិការណ៍កីឡាអូឡាំពិកក៏ដូច្នោះដែរ។ សំរាប់ប្រទេសម្ចាស់ផ្ទះ World Cup 2022 កាតា បច្ចុប្បន្នខ្ទង់ចំណាយឡើងដល់ជិត ៥០០លានដុល្លារមួយសប្ដាហ៍សំរាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

គំនិតនៃការធ្វើអោយមានការរៀបចំ World Cup នៅលើប្រទេសច្រើនលើសពីមួយ ធ្លាប់ទទួលបានជោគជ័យ រួចមកហើយនៅព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបដែលរួម ប៊ែលហ្ស៊ិក ហូឡង់ ម្ចាស់ផ្ទះ Euro 2000, អូទ្រីស និង ស្វ៊ីស ម្ចាស់ផ្ទះ Euro 2008, ប៉ូឡូញ និងអ៊ុយក្រែនម្ចាស់ផ្ទះ Euro 2012 ជាដើម។ ហើយនៅឆ្នាំ 2020 ខាងមុខ Euro នឹងត្រូវបានធ្វើឡើយនៅទីក្រុងចំនួន 13 នៃ 13ប្រទេសក្នុងតំបន់អឺរ៉ុប។ កន្លងមក World Cup ក៏ធ្លាប់ត្រូវបានរៀបចំលើទឹកដី 2ប្រទេសដែរគឺកាលពីឆ្នាំ2002 World Cup ត្រូវបានរៀបចំនៅលើទឹកដីអាស៊ីដែលមានជប៉ុន និងកូរ៉េខាងត្បូងជាសហម្ចាស់ផ្ទះ៕
អត្ថបទ៖នាង សុភាវុធ