តុលាការ​ផ្តន្ទា​ទោស​មេខ្លោង​គ្រឿងញៀន​ ថាវ​ ថាវី​ ដាក់​ពន្ធនាគារ​២០ឆ្នាំ​ និងចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​

587

ភ្នំពេញ៖ មេខ្លោងគ្រឿងញៀន ថាវ ថាវី ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំ និងចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាងកន្លះគីឡូក្រាម។


មេខ្លោងគ្រឿងញៀន ថាវ ថាវី ធ្លាប់ត្រូវបានលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញបញ្ជាឲ្យដោះលែង រួចត្រូវបានចាប់មកវិញ តែក្រោយមកទៀត ត្រូវតុលាការផ្តន្ទាទោសតម្រឹមដោះលែងវិញដដែល ។
លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ចាន់ សុភ័ក្ត្រ និង ឈ្មោះ យ៉ាំង លាង ដាក់ពន្ធនាគារក្នុងម្នាក់ៗ២០ឆ្នាំនិងពិន័យជាប្រាក់ចំនួន៤០លានរៀល ។ ក្នុងនោះលោកចៅក្រម កោ វណ្ឌី ក៏បានផ្តន្ទាទោសឈ្មោះ ថាវ ថាវី ដាក់ពន្ធនាគារ២០ឆ្នាំនិងពិន័យជាប្រាក់៤០លានរៀលផងដែរ ហើយបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ថាវ ថាវី យកមកអនុវត្តទោសតាមច្បាប់ ៕

sasas2