TYDA បន្ត​សកម្មភាព​មនុស្សធ​ម៌លើក​កម្ពស់​សុខ​មាលភាព​កម្មករ​ នៅ​តាម​រោង​ចក្រ​កាត់​ដេរ​

407

ភ្នំពេញ៖ នៅថ្ងៃអាទិត្យថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានដឹកនាំក្រុមវេជ្ជបណ្ឌិត និងនិស្សិតពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចំនួន១១៥ សហការជាមួយអាជ្ញាធរ និងយុវជន ចុះព្យាបាលបងប្អូន កម្មករ ចក្រដុងជូ ថេកស្តាយ និងប្រជាពលរដ្ឋចំនួន១.២៩៨នាក់ដោយឥតគិតថ្លៃនៅសង្កាត់ក្រាំងពទ្រ ខណ្ឌដង្កោ ។


លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលបានយកទុកដាក់ចំពោះជីវភាពរបស់បងប្អូន កម្មករ កម្មការនី បម្រើការនៅតាមរោងចក្រតាមរយៈការដំឡើងប្រាក់ឈ្នួល និងការរស់នៅប្រចាំថ្ងៃ ដែលការគិតគូរនេះបានធ្វើឱ្យបងប្អូន កម្មករ មានជីវភាពរស់នៅសមរម្យអាចជួយទៅដល់ក្រុមគ្រួសារដើម្បីបំពេញតម្រូវការផ្សេងៗ។
ឯកឧត្តម កែប ជុតិមា អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ បានមានប្រសាសន៍ថា ក្រៅពីយកទុកដាក់ចំពោះជីវភាពរបស់បងប្អូនកម្មករកម្មការិនី រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះសុខភាពរបស់បងប្អូន។ ជាក់ស្តែង ថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានសហការជាមួយ អាជ្ញាធរ បានចុះពិនិត្យ និងព្យាបាលឥតគិតថ្លៃជូនដល់បងប្អូន កម្មករ និងប្រជាពលរដ្ឋចំនួននាក់ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ។
លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង តំណាងឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA និងលោកជំទាវ បានមានប្រសាសន៍ថា ការចុះពិនិត្យ និងព្យាបាលឥតគិតថ្លៃជូនដល់បងប្អូន កម្មករ និងប្រជាពលរដ្ឋ គឺផ្តោតលើគោលបំណងធំៗចំនួន៣ រួមមាន៖ការផ្តល់ការព្យាបាលជូនដលប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬពណ៌សម្បុរឡើយ។
លោកវេជ្ជបណ្ឌិតបានបន្តថា សកម្មភាពមនុស្សធម៌នេះគឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ខិតសេវាព្យាបាលមកគៀកផ្ទះរបស់អ្នកជំងឺ និង ជាការរួមចំណែកបណ្តុះបណ្តាលដល់សមាជិកសមាគមជាពិសេសប្អូននិស្សិតពេទ្យស្ម័គ្រចិត្ត។
តាមការបញ្ជាក់របស់អាជ្ញាធរខណ្ឌបានឱ្យដឹងថា នេះគឺជាលើកទី០៥ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះព្យាបាល ដោយឥតគិតថ្លៃជូនដល់បងប្អូន កម្មករ រោងចក្រកាត់ដេរ និងប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ៕

tyda3 tyda4 tyda5 tyda2 tyda1 tyda7 tyda