កីឡាករ​ប្រណាំង​រថយន្ត Kurt Busch ឈ្នះ​ការប្រកួត NASCAR Daytona 500 លើកដំបូង​ក្នុង​អាជីព​

184

ប្រណាំងរថយន្ត៖ កីឡាករប្រណាំងរថយន្តសញ្ជាតិអាមេរិក Kurt Busch បានយកឈ្នះការប្រកួតប្រណាំងរថយន្ត NASCAR Daytona 500 លើកដំបូងក្នុងអាជីពថ្ងៃអាទិត្យម្សិលម៉ិញនេះនៅរដ្ឋ Florida សហរដ្ឋអាមេរិក បន្ទាប់ពីគេចផុតពីការប៉ះទង្គិចគ្នាអំឡុងការប្រកួត។

 

នេះជាការប្រកួតទីលានដំបូងនៃរដូវកាលថ្មី NASCAR ឆ្នាំ២០១៧ នេះ ខណៈការប្រកួតចាប់ផ្តើមដោយរលូន មុនពេលដែលមានការប៉ះទង្គិចគ្នា។ រថយន្តចំនួន ១៧គ្រឿងបានស្ថិតក្នុងការប៉ះទង្គិចគ្នានោះ ដែលរួមមានជើងឯក ៧សម័យ Jimmie Johnson ត្រូវដើរចេញពីការប្រកួតជាមួយនឹងកីឡាករនារី Danica Patrick។ និយាយរួមក្រុមប្រណាំង Stewart-Haas Racing Team ដែលមានរថយន្ត ៤គ្រឿងនៅលើទីលានបានស្ថិតក្នុងការប៉ះទង្គិចគ្នាទាំងអស់។ Kurt Busch ដែលជិះអោយក្រុម Ford បានរកជ័យជំនះដំបូងអោយក្រុមរបស់ខ្លួន ខណៈកីឡាកររបស់ក្រុម Ford, Ryan Blaney និង លេខ៣ បានទៅក្រុម Chevrolet កីឡាករ AJ Allmendinger៕
អត្ថបទ៖នាង សុភាវុធ