គ្រូ​បង្គោល​មុខជំនាញ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ជា​មន្ត្រី​នគរបាល​ត្រូវ​បាន​បំប៉ន​ជំនាញ​ជាមួយ​គ្រូ​ចិន​

341

សិក្ខាកាមជាប៉ូលិសចំនួន៧៧នាក់ មកពីតាមស្នងការខេត្តនិងអង្គភាពនានាទី២៧ ខែកុម្ភៈនេះ ត្រូវបានបណ្ដុះបណ្ដាល និងបំប៉នជំនាញសម្រាប់ជាគ្រូបង្គោលមុខជំនាញពន្លត់អគ្គិភ័យ និងសង្គ្រោះនៅសាលានគរបាលជាតិមិត្តភាពកម្ពុជាវៀតណាម ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺក្រោមកិច្ចសហការជួយឧបត្ថម្ភរបស់ក្រុមហ៊ុនTop fire safetyចិន។

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក អ៊ំ អុន អនុប្រធានសេនាធិការ និងជានាយកសាលាគរបាលជាតិមិត្តភាព កម្ពុជាវៀតណាម បានអោយដឹងថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានបង្ហាត់បង្រៀនដោយគ្រូជំនាញមកពីប្រទេសចិនចំនួន៥រូបនិងគ្រូមកពីអគ្គស្នងការនគរបាលជាតិចំនួន៦នាក់។លោកឧត្តមសេនីយ៍ឯក អ៊ំ អុន អោយដឹងទៀតថា រហូតមកដល់ពេលនេះ សាលានគរបាលជាតិមិត្តភាព កម្ពុជាវៀតណាម បានបណ្ដុះបណ្ដាល និងបំប៉នជំនាញជូនកងកម្លាំងនគរបាលជាតិ បានចំនួន៧វគ្គ ក្នុងនោះ សិក្ខាកាមបានចូលរៀនចំនួន៩៧១នាក់ស្រី៥៣នាក់។

ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ និងលោក ចូវ យ៉ុងណាន នាយកប្រត្តិបត្តិក្រុមហ៊ុន TOP FIRE SEFEY (Cambdai)ដែលបានចូលក្នុងពិធីបើកវគ្គនេះបានស្នើឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់សិក្សារៀនសូត្រ ក្រេបចំណេះដឹងពីគ្រូឧទ្ទេសទាំងខ្មែរ និងគ្រូបរទេសដើម្បីនាំយកចំណេះដឹង ទៅបង្ហាត់បង្ហាញមន្ត្រីនគរបាលកម្ពុជាផ្នែកនេះ មានសមត្ថភាពជំនាញធ្វើការបានល្អ។

ឯកឧត្តម អគ្គស្នងការរងបានណែនាំអោយសិក្ខាកាម មន្ត្រីនគរបាលពន្លត់អគ្គិភ័យទាំងអស់ កុំអោយរើសអើងនិងប្រកាន់បក្ខពួកពេល ប្រតិបត្តិការពន្លត់អគ្គិភ័យ ហើយមិនត្រូវប្រតិបត្តិការពន្លត់ដោយមានលាភសក្ការៈ ទើបធ្វើនោះទេ ជាមួយនេះត្រូវមើល សម្ភាររថយន្តពន្លត់អគ្គិភ័យ ឲ្យបានប្រសើរជាប្រចាំ មិនទុករថយន្តចោលនៅពេលដែលអគ្គិភ័យស្ងប់ស្ងាត់នោះទេ៕