សម្តេច​តេ​ជោ​ ផ្តល់ប្រាក់​បន្ថែម​ដល់​ក្រសួងការបរទេស​ចំនួន​២​លាន​ដុល្លារ​​ សម្រាប់​ផ្គត់ផ្គង់​មធ្យោបាយ​ដល់​បណ្តា​ស្ថានទូត​កម្ពុជា ​ប្រចាំ​ប្រទេស​នានា

222

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រេច ផ្តល់ ថវិកាចំនួន ២លានដុល្លារអាមេរិកបន្ថែម ដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ដោះ ស្រាយ លើ មធ្យោបាយបំពេញការងាររបស់ឯកអគ្គរាជទូត អគ្គកុងស៊ុល កម្ពុជាប្រចាំបណ្តា ប្រទេសនានា ខណៈដែលរថយន្ត នៅតាមស្ថានទូតខ្លះចាស់ ដែលប្រទេស គេហាមមិនឲ្យបើកចូលទីក្រុងរបស់គេ។

ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនេះ គឺបានធ្វើឡើង បន្ទាប់ពីទេសរដ្ឋមន្ត្រី និងជារដ្ឋ មន្ត្រីក្រសួងការបរទេសឯកឧត្តម ប្រាក់ សុខុន បានស្នើរសុំថវិកាបន្ថែម ដើម្បីជួយដល់បណ្តា ស្ថានទូត ឫស្ថានកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសមួយចំនួន ក្នុងឱកាសដែលសម្តេចចូលរួមបិទសន្និបាតក្រសួងការបរទេសឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ នាថ្ងៃទី១ ខែ មីនា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។

សម្តេចតេជោ បានមានប្រសាសន៍ថា ជាការពិតណាស់សម្រាប់ប្រទេសមួយចំនួនដែលបាន ហាមប្រាម មិនឲ្យរថយន្តចាស់ៗចូលក្នុងទីក្រុងគេ ពីព្រោះគេខ្លាចប៉ះពាល់ដល់បរិស្ថានជាដើម ប៉ុន្តែទោះយ៉ាងណាក្តី សម្រាប់ថវិកា បន្ថែមនេះ គឺសម្តេចសម្រេចចិត្តដោយខ្លួនឯងដោយផ្តល់បន្ថែមចំនួនពីរលានដុល្លារអាមេរិក។

ថ្លែងនៅក្នុងកម្មវិធីបិទសន្និបាតក្រសួងការបរទេសប្រចាំឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញថា មានស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាមួយចំនួន មានរថយន្តចាស់ៗច្រើនរហូតដល់ជាង១០ឆ្នាំហើយ ពិបាកក្នុងការធ្វើដំណើរ ឬបំពេញការងារផ្សេងៗ ស្របពេលដែលបណ្តាប្រទេសទាំងនោះធ្វើការ ហាមប្រាមរាល់រថយន្តចាស់ៗមិនឲ្យចូលទីក្រុងរបស់ពួកគេ ដូច្នេះពួកគេចាំបាច់ត្រូវតែមានរយន្តថ្មីសម្រាប់ធ្វើការ។

ឯកឧត្តម បន្តថា មិនមែនតែរថយន្តនោះទេ ដែលមានបញ្ហាសម្រាប់ពួកគេទាំងនោះ សូម្បីតែមធ្យោបាយ ផ្សេងៗមានដូចជា ការជួលផ្ទះសម្រាប់បុគ្គលិក ឬមន្ត្រីតាមបណ្តាស្ថានទូតនានា ក៏មានភាពប្រឈមណាស់ដែរ ជាពិសេសគឺថ្លៃផ្ទះជួលពួកគេតែម្តង។ តែយ៉ាងណាក៏ដោយ ឆ្លងកាត់ និងមានការគាំទ្រពីសម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្រសួងបានសម្រេចផ្តល់ប្រាក់លើកទឹកចិត្ត នឹងបង្កើតប្រាក់បៀវត្សរ៍ ដល់ពួកគេបន្ថែមទៀតផង ដែរ ដើម្បីឲ្យការងារប្រកបទៅដោយមានភាពរលូននិងសុក្រឹតភាពជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេស កម្ពុជា បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសទាំងអស់ក្នុងពិភពលោកចំនួន១៧១ប្រទេស និងបានបង្កើត គណៈកម្មការអន្តររដ្ឋាភិបាលជាមួយប្រទេសចំនួនពីរ, គណៈកម្មការចម្រុះទ្វេភាគីជាមួយប្រទេសចំនួន១១ និងកិច្ច ពិគ្រោះយោបល់នយោបាយជាមួយ១៨ប្រទេស ហើយជាមួយគ្នានោះកម្ពុជា មានស្ថានតំណាងនៅបរទេសចំនួន៥៥ ក្នុងនោះស្ថានទូត២៤ស្ថានអគ្គកុងស៊ុល១០ និងស្ថានកុងស៊ុលកិត្តិយសចំនួន១៧៕

hun sen speak1 hun sen speak2 hun sen speak3 hun sen speak4