កីឡាករ​លំដាប់​លេខ​មួយ​ពិភពលោក Andy Murray គ្រង​ជើងឯក​នៅ​ឌូ​បៃ​ពាន​ដំបូង​ក្នុង​ឆ្នាំ២០១៧

127

តេន្នីស៖ កីឡាករលំដាប់លេខមួយពិភពលោក Andy Murray ស្វែងរកបានជើងឯកដំបូងក្នុងឆ្នាំ២០១៧ នេះក្រោយឈ្នះ ជើងឯក Dubai Tennis Championship នៅទីក្រុង Dubai អារ៉ាប់រួម។

 

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រចុងសប្តាហ៍កន្លងមក កីឡាករស្កុតឡេនរូបនេះបានយកឈ្នះកីឡាករអេស្ប៉ាញ Fernando Verdasco លទ្ធផលមិនលំបាក ២ សិតទល់នឹង ០ ពិន្ទុ ៦-៣ និង ៦-២ នៅវគ្គផ្តាច់ព្រ័ត្រ។ នេះជាជ័យជំនះលើកទី១២ សំរាប់ Andy Murray ក្នុងចំណោមជំនួប ១៣លើកជាមួយកីឡាករអេស្ប៉ាញរូបនេះ។ ជើងឯក Grand Slam បីកម្មវិធី Andy Murray ការឈ្នះជើងឯកនៅ Dubai នេះ គឺជាពានទី៤៥ ក្នុងអាជីព របស់គេ៕
អត្ថបទ៖នាង សុភាវុធ