Zlatan Ibrahimovic រក​ពិន័យ ៣​ប្រកួត​ពី FA ក្រោយ​ប្រើប្រាស់​ហិង្សា​លើ​ទីលាន​

126

បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United នឹងមិនមានខ្សែប្រយុទ្ធ Zlatan Ibrahimovic ៣ ប្រកួតពី FA ក្រោយប្រើប្រាស់អំពើហិង្សាអំឡុងការប្រកួតដែល Manchester United ស្មើក្នុងផ្ទះខ្លួន ១-១ នឹងក្រុមភ្ញៀវ Bournemouth ចុងសប្ដាហ៍កន្លងទៅនេះបើតាមការបញ្ជាក់របស់ក្លឹប។

 

អតិតខ្សែប្រយុទ្ធ Paris Saint Germain រូបនេះក៏បានទទួលការពិន័យនេះផងដែរ ដែលនឹងធ្វើអោយគេអវត្តមានពីការប្រកួតសំខាន់ៗដូចជាវគ្គ ៨ក្រុមចុងក្រោយនៅផ្ទះ Chelsea និង ២ប្រកួតនៅ Premier League មានជួប West Brom និង Middlesbrough។ ការប្រកួតដ៏តានតឹងចុងសប្ដាហ៍កន្លងទៅនៅទឹកដី Old Trafford ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានប៉ះទង្គិចជាមួយ Tyron Mings ដោយកែងដៃបុកនឹងចិញ្ចើម។ ប្រកួតដែល Ibrahimovic នឹងវិលមកវិញគឺនៅពេល Manchester United ទទួល Everton នៅថ្ងៃទី៤ ខែក្រោយ តែក៏នឹងអវត្តមានដែរនៅពេល Manchester United ទៅផ្ទះរុស្ស៊ី Rostov វគ្គ ១៦ក្រុមចុងក្រោយ UEFA Europa League៕
អត្ថបទ៖នាង សុភាវុធ