Geraint Thomas ប្រជែង​យក​ឈ្នះ​ដំណាក់កាល​ទី​២ នៃ​កម្មវិធី​ប្រណាំង​កង់ Tirreno-Adriatico ​ក្នុង​ប្រទេស​មិ​ក​ស៊ិ​ក​

202

ប្រណាំងកង់៖ ការប្រកួតប្រណាំងកង់កម្មវិធី Tirreno-Adriatico ២០១៧ ដែលមាន ៧ដំណាក់កាលនឹងសរុបមានប្រវែងផ្លូវ ១,០២១គីឡូម៉ែត្រនឹងបញ្ចប់ការប្រកួតនៅថ្ងៃទី១៤ មីនាដើមសប្តាហ៍ក្រោយ ខណៈដែលការប្រកួតក្នុងដំណាក់កាលទី២ កីឡាករចក្រភពអង់គ្លេស Geraint Thomas ជាអ្នកមកដល់ទីព្រ័ត្រមុនគេកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ។

F17ដំណាក់កាលទី២ ដែលមានប្រវែងផ្លូវ ២២៩គីឡូម៉ែត្រចេញពី Camaiore ឆ្ពោះទៅ Pomarance កីឡាករប្រណាំងឲ្យក្រុមផលិត Team Sky, Thomas បានមកដល់ទីព្រ័ត្រមុនគេដោយប្រើពេល ៥ម៉ោង ៥១នាទីនឹង ៤៤វិនាទី ចំណែកឯកីឡាករប្រណាំងសញ្ជាតិហូឡង់ Tom Dumoulin មកដល់ទីយឺតជាង ៩វិនាទីឲ្យក្រុម Team Sunweb ហើយកីឡាករលេខ៣ Peter Sagan សញ្ជាតិស្លូវ៉ាគីដែលជាជើងឯកពិភពលោកប្រើថេរៈវេលាដូចគ្នា និងលេខ៤ នឹងលេខ៥ បានទៅកីឡាករបែលហ្សិក Greg Van Avermaet និង Francesco Gavazzi ផងដែរ។

ដូច្នេះក្រោយឆ្លងកាត់ការប្រកួតទាំង ២ដំណាក់កាលនៅ Tirreno-Adriatico អ្នកដែលកំពុងនាំមុខរួមនៃការប្រកួតធ្លាក់ទៅលើកីឡាករបែលហ្សិក Greg Van Avermaet ប្រណាំងឲ្យក្រុម BMC Racing Team មានថេរៈវេលាលឿនជាងគេគឺ ៦ម៉ោង ១៥នាទីនឹង ១៤វិនាទី, លេខ២ កីឡាករអូស្ត្រាលី Rohan Dennis និងលេខ៣ កីឡាករអាមេរិក Tejay van Garderen។ ដោយឡែកឯការប្រកួតនៅថ្ងៃសុក្រដំណាក់កាលទី៣ នេះវិញមានចម្ងាយផ្លូវ ២០៤គីឡូម៉ែត្រដោយចេញពី Monterotondo Marittimo ឆ្ពោះទៅកាន់ Montalto di Castro៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ