សំបុត្រ​ទស្សនា​ជំនួប​មិត្តភាព​គោព្រៃ​កម្ពុជា​ប៉ះ​ក្រុម​ភ្ញៀវ​ឥណ្ឌា​ដាក់​លក់​នៅ​ថ្ងៃ​ស្អែក​នេះ​​

332

បាល់ទាត់៖ សំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌានាថ្ងៃទី២២ ខែមិនាខាងមុខនោះនឹងដាក់លក់នាព្រឹកថ្ងៃទី១១ ខែមីនាស្អែកនេះហើយ នៅមុខច្រកចូលនៃពហុកីឡដ្ឋានជាតិ។ នេះបើតាមការដឹងពីមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

 

ចំពោះតម្លៃសំបុត្រគ្រោងដាក់លក់ផ្លូវការនាស្អែកនេះគឺបែងចែកជា ២ប្រភេទ រួមមានប្រភេទទី១ មានតម្លៃ ១០,០០០រៀល សម្រាប់កន្លែងអង្គុយមានដំបូល និងកៅអីជ័រ រីឯប្រភេទទី២ មានតម្លៃ ៥,០០០រៀល សម្រាប់កន្លែងអង្គុយគ្មានដំបូល។ គួរបញ្ជាក់ថា ជំនួបមិត្តភាពអន្តរជាតិលើកដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាថ្មីលោក ឡេអូណាដូ ល្វីស នេះនឹងចាប់ផ្ដើមនាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២២ ខែមិនា នៅលើទីលានពហុកីឡដ្ឋានជាតិ ហើយក៏មានការផ្ទាល់ពីក្រុមការងារទូរទស្សន៍ BTV-News ផងដែរ៕

អត្ថបទ លី ឈុនឡា