ក្រោយ​សាង​កំណត់​ត្រា​នៅ Champions League, Barcelona បន្ត​ហ្វឹកហាត់​​ត្រៀម​លើក​ទ័ព​ទៅ​កាន់​ទឹក​ដី Deportivo La Coruna

1208

បាល់ទាត់៖ នៅថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះក្រុមខ្លាំង Barcelona បានបន្តហ្វឹកហាត់ ក្រោយទម្លាក់ក្រុម Paris Saint Germian នៅ ១៦ក្រុមចុងក្រោយពី Champions League មិនដល់ ២៤ម៉ោងផងនោះ។

F21ក្រុមកីឡាកររបស់ Barcelona ជាមួយនឹងគ្រូបង្វឹកបានធ្វើការហ្វឹកហាត់ដោយទឹកមុខស្រស់ស្រាយ ជាមួយនឹងទំនុកចិត្តមុតមាំមុនការប្រកួតជួបជាមួយ Deportivo La Coruna ចុងសប្តាហ៍នេះ បន្ទាប់ពីបង្កើតប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកក្នុងក្របខណ្ឌ UEFA Champions League នៅថ្ងៃពុធដើមសប្តាហ៍នេះដោយអាចត្រឡប់យកឈ្នះវិញក្នុងជើងទី២ ក្នុងលទ្ធផល 6-1 ក្រោយការចាញ់ 4-0 នៅទឹកដីបារាំង។ ក្រោមការដឹកនាំដ៏អស្ចារ្យពីគ្រូបង្វឹក Luis Enrique ក្លឹប Barcelona បានធ្វើឲ្យទស្សនិកជនទូទាំងសកលលោកសុទ្ធតែបានទទួលស្គាល់ភាពខ្លាំងរបស់ក្រុមមួយនេះបន្ថែម ពោលគឺការប្រកួតត្រឹមនាទីទី៨៨ គេអាចស៊ុតបាន ៣គ្រាប់ដើម្បីយកឈ្នះវិញនៅទឹកដី Nou Camp។ បញ្ជាក់ថាបច្ចុប្បន្ន Barcelona នាំមុខ 1ពិន្ទុពីក្រុមលេខ២ Real Madrid នៅក្របខណ្ឌ La Liga ប៉ុន្តែក្រុមអធិរាជស Real Madrid នៅសល់ក្នុងដៃមួយប្រកួត៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ