មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ដ​ព្រះសីហនុ រៀបចំ​ប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ដ​

131

ព្រះសីហនុ ៖ មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ រៀបចំប្រកួតកីឡាបាល់ទាត់ បាល់ទះ និងអត្តពលកម្ម ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត។

លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ (..) ប្រាប់ឲ្យដឹងថា “ឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅដែរ មន្ទីរ អ..ក តែងតែរៀបចំឲ្យមានការប្រកួតកីឡា ក្នុងការស្វែងរក ក្រុមកីឡាជ័យលាភីថ្នាក់ខេត្ត ដើម្បីត្រៀមយកទៅប្រកួតយកតំណែងជើងឯកថ្នាក់ជាតិនៅពេលខាង មុខបន្តទៀត។

លោក បន្តថា ការប្រកួតកីឡានេះ មានទាំងក្រុមកីឡាករបឋមផង និងមធ្យមសិក្សាផងដែរ ហើយវិញ្ញាសារកីឡា ដែលត្រូវបានដាក់ឲ្យប្រកួតរួមមាន៖ ១.វិញ្ញាសារបាល់ទះ ២.បាល់ទាត់ ៣.អត្ត ពលកម្ម។ លោក ក៏បានផ្ដាំផ្ញើដល់ក្រុមកីឡា ករទាំងអស់ ត្រូវខិតខំថែមទៀត ដើម្បីដណ្តើមបាន ជ័យជំនះជូនខេត្តយើង ក្នុងឱកាសប្រកួតជ្រើស ជើងឯកថ្នាក់ជាតិនៅពេលខាងមុខ។ ហើយសូមប្អូន សិស្សានុសិស្សទាំងអស់ ត្រូវគេចឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមគោរពចរាចរឲ្យបានខ្ជាប់ ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។

លោក បន្ថែមថា ឆ្លងកាត់ការប្រកួតរយៈពេលបីថ្ងៃនេះ ជាលទ្ធផល ៖ ផ្នែកបឋម វិញ្ញាសា រ បាល់ទះ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ មកពីសាលាបឋមសិក្សាកំពង់សិលា ស្រុកកំពង់សិលា លេខ២ បានទៅលើក្រុមកីឡាករ មកពីសាលាបឋមសិក្សាវាលរេញ ស្រុកព្រៃនប់។ វិញ្ញាសារបាល់ទាត់៖ ចំណាត់ថ្នាក់ លេខ១ បានទៅលើក្រុមកីឡាករ មកពីសាលាជីវិត មកពីក្រុង ព្រះសីហនុ។ ថ្នាក់លេខ២ បានទៅ លើក្រុមកីឡាករ មកពីសាលាបឋមសិក្សាទំនប់រលកថ្មី ស្រុកស្ទឹងហាវ។ ផ្នែកមធ្យមសិក្សា ៖ វិញ្ញាសារបាល់ទះ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ មកពីវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ។ លេខ២ បានទៅលើក្រុមកីឡាករ មកពីវិទ្យាល័យហ៊ុនសែន វាលរេញ ស្រុកព្រៃនប់។ លេខ៣ បានទៅលើក្រុមកីឡាករ មកពីវិទ្យាល័យ ហ៊ុន សែន កំពង់សិលា ស្រុកកំពង់សិលា។ វិញ្ញាសារបាល់ទាត់ ៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ មកពីវិទ្យាល័យ ជីវិត ក្រុងព្រះសីហនុ។ លេខ២ បានទៅលើក្រុមកីឡាករ មកពីវិទ្យាល័យ ហ៊ុនសែន វាលរេញ ស្រុក ព្រៃនប់។ លេខ៣ បានទៅលើក្រុមកីឡាករ មកពីវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ៕

sport prasihaknuk2 sport prasihaknuk