ដីព្រៃ​របស់​រដ្ឋ​​​ជាង​២​ហិកតា ​ជាប់​ទន្លេ​សេសា​ន្ត ​ត្រូវ​​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​ម្នាក់ ​​​ឈូស​ឆាយ​​ ​យក​ធ្វើ​​ជា​កម្មសិទ្ធ​ ផ្ទាល់ខ្លួន​យ៉ាង​រលូន

155

រតនគិរី ៖ ដីព្រៃរបស់រដ្ឋ មួយកន្លែងប្រមាណជាង២ ហិចតា នៅតាមជួរមាត់ទន្លេសាន នឹងជាប់ផ្លូវលំ ឆ្ពោះទៅ ប៉ុស្តិ៍នគរបាល៥០៩ ស្ថិតក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានមន្ត្រីជំនាញ ផ្នែករដ្ឋបាលព្រៃឈើបរកែវម្នាក់ បានយកគ្រឿងចក្រចូល ឈូសឆាយរហូតដល់មាត់ច្រាំងទន្លេ ធ្វើការហ៊ុមព័ទ្ធរបង ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនតែម្តង។

ពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃរបស់រដ្ឋ នេះដែរ លោក ទុន វិរៈភាព ជានាញ រដ្ឋបាល ព្រៃឈើ សំអាងថា បាន ទិញពីប្រជាពលរដ្ឋ តែមិនមានការជូនដំណឹង ឬ សុំអនុញ្ញាតពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនោះឡើយ។

បើតាមសម្ដីលោក ទុន វិរៈភាព មន្ត្រីជំនាញរដ្ឋបាលព្រៃឈើផ្នែកស្រុកបរកែវ បានអោយអ្នកសារព័ត៌មាន យើងដឹងថា ដីនេះ គាត់ទិញពីប្រជាពលរដ្ឋ ជាដីចំការដំឡូង ហើយមានការទទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ ។ ចំណែកការយកគ្រឿងចក្រចូលឈូសឆាយ គឺលោក មិនបានឈូសឆាយនោះទេ ពីព្រោះដីនោះជាដីចំការវាលស្រាប់។

លោកមេឃុំសេសាន្ត សេវ ស្វែន បានអោយដឹងដែរថា ការឈូសឆាយដីរបស់លោក ទុន វិរៈភាព នោះលោកមិនបានដឹងទេ គឺគេឈូសឆាយស្រេចតែចិត្តទាំងស្រុង មិនបាជូនដំណឹងអ្វីដល់អាជ្ញាធរ មូលដ្ឋាន នោះឡើយ។ លោក បន្តថា ការឈូសឆាយធ្វើអ្វីមួយគួរតែម្ចាស់ ឬ ក្រុមហ៊ុននោះ ជូនដំណឹងដល់គាត់ដែរ។

ចំណែកលោក ម៉ាវិចិត្រ អភិបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងដែរថា លោកបាន ត្រឹមត្រួតពិនិត្យឯកសារពាក់ព័ន្ធតែប៉ុណ្ណោះ ចំណែកការឈូសឆាយយ៉ាងនោះ គឺគេធ្វើតាមតែអំពើចិត្ត គេមិនបានជូនដំណឹង ឫសុំការអនុញ្ញាតច្បាប់អ្វីទេ។ ពីព្រោះលោក ទុន វិរៈភាព ជានាញ រដ្ឋបាល ព្រៃឈើស្រាប់ ដូច្នេះការងារនេះ ទាល់តែលោកនាយជំនាញរដ្ឋបាលព្រៃឈើផ្នែក ឬ ខណ្ឌរដ្ឋបាល ព្រៃឈើជាមេរបស់គេទើបដឹងច្បាស់។

ទាក់ទិនហ្នឹង ករណីខាងលើនេះ លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ និង លោក កែប កុដ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បានឲ្យដឹងថា ករណីឈូសឆាយដីព្រៃ ឬ ដីចំការខាងលើនេះ លោកមិន បានដឹងនោះទេ ពីព្រោះលោក ទុន វិរៈភាព នេះធ្វើអ្វីមិនដែលគោរពច្បាប់ ឬគោរពអ្នកណាម្នាក់ទេ។

គួរបញ្ជាក់ថា ដីប្រមាណជាង២ហិចតា ត្រូវបានគេសង្កេតឃើញថា ឈូសឆាយដល់មាត់ច្រាំងទន្លេ និង កាយមាត់ច្រាំងទន្លេអោយទាប ដែលបណ្ដាលឲ្យមានផលប៉ះពាល់បរិស្ថានយ៉ាងខ្លាំងដូចជា ការបាក់ដី ស្រុតដីច្រាំង បាត់បង់ធម្មជាតិ ដើមនិងបង្កអោយមានហានិភ័យផ្សេងៗ ដូចជា ទឹកជំនន់ជន់លិចដំណាំកសិកម្មបងប្អូនប្រជាពលរដ្ឋ ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងបរិវេណនោះមា នគំនរគល់ឈើធំៗ ជាច្រើន ហាក់ដូចជាបម្រុងដុតបំផ្លាញចោលផងដែរ៕

btvnews(13-03-2016(9))

land ratanakiri2 land ratanakiri1