អភិបាលខេត្ត​ស្វាយរៀង ស្នើ​ឲ្យ​មានការ​ការពារ​សមិទ្ធ​ផល​អភិវឌ្ឍន៍​របស់​គណបក្ស​ប្រជាជន

303

ស្វាយរៀង ៖ អភិបាលខេត្តស្វាយរៀង បានថ្លែងថា សមិទ្ធផលជាច្រើនបានកើតមានឡើង ក្រោមស្នាដៃដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះសមិទ្ធផលទាំងអស់ ត្រូវតែមានការការ ពារដើម្បីការប្រើប្រាស់យូរអង្វែងទៅមុខ។

អភិបាលខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល បានស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធររួមគ្នាការពារថែរក្សាសមិទ្ធផលនានា ដែលកើតមាននៅក្នុងខេត្ត សម្រាប់ប្រើប្រាស់ជាគុណប្រយោជន៍សាធារណៈ ដែលសមិទ្ធផលទាំងអស់ គឺបានកើតចេញពីស្នាដៃដឹកនាំ អភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម បានថ្លែងដូច្នេះ ក្នុងពិធីកាត់ឫសសីមា ព្រះវិហារវត្តសាមគ្គីមានជ័យ ឃុំគ្រួស ស្រុកស្វាយជ្រំ កាលពីម្សិលម៉ិញ ថ្ងៃទី១២ ខែមីនា នេះ។

ឯកឧត្តម បានបន្តថា សមិទ្ធផលដែលកើតមាននៅក្នុងស្រុក និងនៅលើផ្ទៃប្រទេស គ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គឺផ្តើមចេញពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រទេសមានសន្តិភាពនៅប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈគោលនយោបាយឈ្នះ ឈ្នះ បន្ទាប់ពីប្រទេសជាតិត្រូវបាន ញាំញីដោយសង្គ្រាមជាង៣០ឆ្នាំកន្លងមក។

ឯកឧត្តម ម៉ែន វិបុល ឆ្លៀតក្នុងឱកាសនោះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាចាកឆ្ងាយពីបញ្ហាគ្រឿងញៀន លុបបំបាត់ការធ្វើចរាចរចែកចាយគ្រឿងញៀន បញ្ចៀសអំពើហិង្សាក្នុងគ្រួសារ ដើម្បីកសាងភូមិឃុំឲ្យសុខដុមរមនា និងត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍៕

men vibol1 men vibol2 men vibol3