លោកជំទាវ ហ៊ុន ម៉ា​ណា ជួយ​ស្ត្រី​ក្រីក្រ ០​៣​នាក់ វះកាត់​ដុំ​សាច់​ពក​ក​ធ្ងន់ធ្ងរ​ទទួល​បានដោយ​ជោគជ័យ​

92

ភ្នំពេញ៖ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានជួយស្ត្រីក្រីក្រចំនួន ០៣នាក់ ឲ្យទទួលបានការវះកាត់ដុំសាច់ពកកធ្ងន់ធ្ងរដោយឥតគិតថ្លៃទទួលបានជោគជ័យ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ លោកជំទាវ ហ៊ុន ម៉ាណា បានចាត់ក្រុមការងារឲ្យនាំក្រុមគ្រួសារប្រជាជនក្រីក្រី ០៣នាក់ ដែលម្តាយនិងកូនរស់នៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានជំងឺដុះដុំសាច់ពកកធ្ងន់ធ្ងរ និងពុំមានលទ្ធភាពព្យាបាល ឲ្យមកសម្រាកព្យាបាលវះកាត់នៅរាជធានីភ្នំពេញដោយក្រុមវេជ្ជសាស្ត្រសម្ដេចតេជោដោយឥតថ្លៃ តែដោយអ្នកជំងឺទាំង ០៣នាក់នេះ មានផ្ទុកមេរោគកាច មិនអាចវះកាត់បានភ្លាមទេ គឺតម្រូវឱ្យថ្នាំលេបបន្សាបមួយរយៈសិន រហូតមកដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧នេះ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់យកដុំសាច់ពកកចេញពីអ្នកជំងឺទាំ៣នាក់បានដោយជោគជ័យ។

បច្ចុប្បន្ននេះ ពួកគាត់កំពុងសម្រាកនៅគ្លីនិកចំរើនប្រហែលជា១សប្ដាហ៍ទៀត ទើបអាចត្រឡប់ទៅផ្ទះបាន។ គួរបញ្ជាក់ថា ស្រីក្រីក្រចំនួន ០៣នាក់ ត្រូវបានវះកាត់ដុំសាច់ពកកធ្ងន់ធ្ងរ បានជោគជ័យ នោះរួមមាន ទី១ អ៊ុំស្រី កេត អឿន មានអាយុ៦៤ឆ្នាំ មានជំងឺពកកនេះ តាំងពីអាយុ២៥ឆ្នាំ ត្រូវជាម្ដាយ ទី២ បងស្រី ស៊ីម សុខឃីម មានអាយុ៤២ឆ្នាំ មានប្តីនិងកូនចំនួន ០៥នាក់ បានកើតជំងឺពកកនេះ អស់រយៈពេល ១៤ឆ្នាំហើយ ត្រូវជាកូន និងទី៣ បងស្រី ស៊ីម ណារី មានអាយុ៣៩ឆ្នាំជាស្ត្រីមេម៉ាយកូន២នាក់ ប្ដីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពី២ឆ្នាំមុនបានកើតជំងឺនេះ រយៈពេល១១ឆ្នាំមកហើយ ត្រូវជាកូន៕

photo_2016-01-27_13-10-5635082 photo_2016-01-27_13-10-5635083 photo_2016-01-27_13-10-5635084