កីឡាករ​កម្ពុជា​ពីរ​រូប​ដែល​លេង​នៅ​ក្រៅ​ស្រុក​នឹង​ម​ក​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​សប្ដាហ៍​ក្រោយ

496
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា

បាល់ទាត់៖ កីឡាករ ធើរី ចាន់ថាប៊ីន និងចាន់ វឌ្ឍនាកា នឹងមកដល់កម្ពុជានៅសប្ដាហ៍ក្រោយ ដើម្បីចូលរូមជាមួយក្រុមជម្រើសជាតិ បន្ទាប់ពីកីឡាករទាំងពីររូបបានចំណាយពេលវេលាលេងឲ្យក្លឹបរៀងៗខ្លួននៅប្រទេសថៃ និងជប៉ុន។

T8
សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា
T7
សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា

លោក Leonardo Luis បាននិយាយនៅសាលាបាល់ទាត់ជាតិបាទីម្សិលមិញថា កីឡាករ ចាន់ វឌ្ឍនាកា ដែលកំពុងលេងឲ្យ Fujieda MYFC លីហ្គលំដាប់ទី៣ របស់ជប៉ុន និងចាន់ថាប៊ីនដែលកំពុងលេងអោយក្លឹប Krabi ក្នុងលីហ្គទី២ ថៃ និងមកដល់កម្ពុជានៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។ លោកបន្តថាលោកបានទាក់ទងក្លឹបរបស់គេហើយ។ ពូកគេរីករាយដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ។ ពូកគេពិតជាចង់ចូលរូមការហ្វឹកហាត់ថ្ងៃដំបូង ប៉ុន្តែមានការប្រកួតនៅក្នុងក្លឹប។ បន្ទាប់ពីសម្រេចជ្រើសរើសកីឡាករ ២៣រូបរួច គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បានបើកការហ្វឹកហាត់ផ្លូវការជាលើកដំបូងកាលពីម្សិលមិញជាមួយបច្ចេកទេសថ្មីៗ ដើម្បីត្រៀមលក្ខណៈការប្រកួតមិត្តភាពជាមួយឥណ្ឌាថ្ងៃទី២២ ខែមីនាខាងមុខនៅពហុកីឡដ្ឋានជាតិ ក៏ដូចជាការត្រៀមសម្រាប់ការប្រកួតជម្រុះជើងឯកអាស៊ី២០១៩ ថ្ងៃទី២៨ ខែមីនា ជាមួយហ្សកដានី។

T6
សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា

ខ្សែប្រយុទ្ធក្លឹបណាហ្កាវើល សួង វីរៈ អរគុណដល់គ្រូបង្វឹកដែលបានជ្រើសរើសគេឲ្យជាប់ជម្រើសជាតិ បន្ទាប់ពីខកខានអស់រយៈពេលបីឆ្នាំ ហើយនឹងខិតខំអោយអស់ពីសមត្ថភាពសម្រាប់ការប្រកួតខាងមុខដ៏ខ្លីនេះ។ កីឡាករទាំង២៣ដែលជាប់ជម្រើសជាតិរូមមាន អ្នកចាំទី អ៊ុំ សេរីរ័ត្ន អោម ឧត្តម កែវ សុខ សិលា ខ្សែការពារ ណុប តុលា ដែលជំនួសកុក បូរីស ពុំ តុលា ឈុំ ពិសា ស ពិសិដ្ឋ សឿត បារាំង សឿយ វិសាល រស់ សំអឿន និងសំអឿនពិដោ ខ្សែបម្រើមាន ធារី ចន្ថាប៊ីន ហ៊ូយ ផល្លីន ច្រឹង ពលរដ្ឋ សុះ ស៊ូហាណា ទិត្យ ឌីណា និងប្រាក់ មុន្នីឧត្តម ឯខ្សែប្រយុទ្ធមាន ចាន់ វឌ្ឍនាកា អុល រ៉ាវី សួង វីរៈ ឃួន ឡាបូរ៉ាវី កែវ សុខផេង និងឆេង ម៉េង៕

អត្ថបទ៖ គង់ ហួន