FFC ប្រកាស​ទទួល​ពាក្យ​បង្រៀន​វគ្គ​គ្រូ​បង្វឹក​កម្រិត​ B និង​កម្រិត​ C ប្រចាំ​ឆ្នាំ​២០១៧

127

បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសថា នៅក្នុងឆ្នាំ២០១៧ នេះសហព័ន្ធនឹងរៀបចំវគ្គគ្រូបង្វឹកហាត់បាល់ទាត់កម្រិតB និងកម្រិតC ចំនួន ៤លើក ដើម្បីបណ្ដុះបណ្ដាលធនធានគ្រូបង្វឹកកម្ពុជាឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅដឹកនាំក្រុមប្រកបដោយសមត្ថភាព និងត្រៀមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិផ្សេងៗនាពេលអនាគត។

 

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធបានបញ្ជាក់ថា សម្រាប់វគ្គគ្រូបង្វឹកកម្រិតB នឹងបើកវគ្គលើកទី១ ចាប់ពីថ្ងៃទី២៥ ខែកញ្ញាដល់ថ្ងៃទី០៨ ខែតុលា និងលើកទី២ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែវិច្ឆិកា។ ចំណែកវគ្គគ្រូបង្វឹកកម្រិតCគឺបើកវគ្គលើកទី១ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែមិថុនាខាងមុខ និងលើកទី២ បើកវគ្គចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ។ តាមរយៈសេចក្ដីជូនដំណឹងខាងលើសហព័ន្ធបានអំពាវនាវដល់គ្រូបង្វឹក និងអ្នកស្នេហាវិស័យកីឡាចង់រៀនវគ្គគ្រូបង្ហាត់បាល់ទាត់គ្រប់កម្រិត ត្រូវរួសរាន់មកដាក់ពាក្យឲ្យបានមុនការកំណត់រយៈពេល ២ខែ ដើម្បីសហព័ន្ធងាយស្រួលរៀបចំ និងស្វែងរកគ្រូឧទ្ទេសនាមជំនាញមកចែករំលែកបទពិសោធន៍។ ប៉ុន្តែចំពោះបេក្ខជនចុះឈ្មោះរួច សហព័ន្ធក៏នឹងធ្វើការជ្រើសរើសទៅតាមកម្រិតសមត្ថភាពរបស់បេក្ខជនម្នាក់ៗផងដែរ៕

អត្ថបទ លី ឈុនឡា