អគ្គស្នងការ​នគរបាល​ជាតិ ​អះអាងថា ​សមត្ថកិច្ច​ពាក់ព័ន្ធ​ និ​ង​ប្រជាពលរដ្ឋ ​ បាន​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ខុសច្បាប់​ បានល្អ

387

ភ្នំពេញ ៖ ប្រធានលេខាធិការដ្ឋាន យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ អះអាងថា ទាំងសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ បានចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្លាយជាចលនាមួយដោយទទួលបានលទ្ធផលល្អ។

ការអះអាងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី១៣មីនា ឆ្នាំ ២០១៧ ម្សិលមិញនេះ ។

តាមរបាយការណ៍បូលសរុបលទ្ធផលយុទ្ធនាការបង្ក្រាបគ្រឿងញៀនប្រចាំខែកុម្ភៈ គឺបានបង្ក្រាប ចំនួន១.១៤៤ករណី ថយចុះ២២៣ករណី បើធៀបខែមករា ឆ្នាំ២០១៧ ឃាត់ខ្លួនបាន២៧៧៣នាក់ ក្នុងនោះ ស្រីចំនួន២៦៧នាក់ ។ចាប់យកសារធាតុញៀន សរុប៧២៥១,២៨ក្រាម និងកញ្ឆា៩៧.៤៧៨ ដើម រថយន្ត១៥គ្រឿង ម៉ូតូ២០៨គ្រឿង ទូរស័ព្ទដៃ៦៣៩គ្រឿង។

នាយឧត្តមសេនីយ៍ នេត សាវឿន រំលឹកថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែននៅលើអង្គភាពនគរបាល អាវុធហត្ថនោះទេ គឺជាចលនារួមមួយ និងមានយន្តការច្បាស់លាស់ដែលត្រូវជម្រុញបង្កើនប្រសិទ្ធភាពបង្ក្រាបតាមផ្លូវច្បាប់អោយបានដាច់ខាត មិនអោយមានផលិត និងការដាំដុះនៅក្នុងទឹកដីកម្ពុជា។ជាមួយ នេះត្រូវ ខិតខំជម្រះមេក្លោងរកស៊ីជួញដូរគ្រឿងញៀនអោយអស់ពីកម្ពុជា៕

net savourn1 net savoeung