ពលរដ្ឋ​​ឈីលី​រាប់​ពាន់​នាក់​​ជម្លៀស​​ចេញ​ពី​​លំនៅឋាន​​​ ខណៈ​​​​តំបន់​​រស់​នៅ​របស់ពួក​គេ​​រង​ការ​គំរាម​កំហែង​​ដោយ​ភ្លើង​ឆេះ​ព្រៃ​​

172

ឈីលី៖ ភ្នាក់ងារព័ត៌មានណាថានហ្វ្រង់ឌីណូបានរាយការណ៍ថា ភ្លើងឆេះព្រៃនៅតំបន់ឆ្នេរសមុទ្រនាភាគកណ្ដាលប្រទេសឈីលីនៅតែបន្តឆេះ និងធ្វើឲ្យពលរដ្ឋរាប់ពាន់នាក់ត្រូវបង្ខំចិត្តជម្លៀសចាកចេញពីលំនៅឋានរបស់ពួកគេកាលពីចុងសប្ដាហ៍កន្លងទៅ។

T25 T24សេចក្ដីរាយការណ៍បន្តថា ភ្លើងឆេះព្រៃបានផ្ដើមឡើងកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈក្រុមពន្លត់អគ្គីភ័យជាច្រើននៅតែបន្តរារាំងការឆេះនេះក្បែរឆ្នេរវីណាឌែលម៉ា។ យ៉ាងហោចណាស់ផ្ទះ ១៦ខ្នងរងការបំផ្លិចបំផ្លាញទាំងស្រុង រីឯព្រៃឈើរាប់ពាន់ហិកតាត្រូវបានបំផ្លាញផងដែរ។ ចំណែកក្រុមពន្លត់អគ្គីភ័យរាប់រយនាក់ត្រូវបានគេដាក់ពង្រាយតាមកន្លែងកើតហេតុ។ អាជ្ញាធរក្នុងតំបន់បន្តថា មនុស្សជាង ៦ពាន់នាក់បានបង្ខំចិត្តចាកចេញពីលំនៅឋាន ខណៈដែលមិនទាន់មានសេចក្ដីរាយការណ៍ពីចំនួនអ្នកស្លាប់ ឬរងរបួសនៅឡើយទេ៕

អត្ថបទ៖ រិទ្ធី