នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​សប្ដាហ៍​ក្រោយ​តប​តាម​ការ​អញ្ជើញ​របស់​លោក ​ត្រាំ​

175

អ៊ីរ៉ាក់៖ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ហៃឌ័រអាល់ អាបាឌី បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា លោកនឹងទៅបំពេញទស្សនកិច្ចនៅសប្ដាហ៍ក្រោយនេះ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។

 

ថ្លែងទៅកាន់សន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍លោក អាល់ អាបាឌី បាននិយាយថា លោកនឹងជួបជាមួយលោក ត្រាំ និងមន្ត្រីជាន់ខ្ពស់នានារបស់សហរដ្ឋអាមេរិក ហើយលោកនឹងជួបជាមួយអ្នកនយោបាយកំពូលៗ ព្រមទាំងមន្ត្រីមកពីស្ថាប័នផ្សេងៗ ដែលកំពុងគាំទ្រប្រទេសអ៊ីរ៉ាក់យ៉ាងសកម្មក្នុងវិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច, វប្បធម៌ ក៏ដូចជារឹតចំណងមិត្តភាពរវាងប្រទេសទាំង២ និងពិភាក្សាបញ្ហាសន្តិសុខគ្រប់កម្រិតទាំងអស់ផងដែរ៕
អត្ថបទ៖ សុខមាន