រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​ឆ្នាំ​២០១៧​ រំពឹង​កម្ពុជា ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​ បាន​ប្រមាណ​ជិត​១​លាន

268

ភ្នំពេញ ៖ តាមការអញ្ជើញពីក្រសួងទេសចរណ៍ចិន នៅថ្ងៃទី ១៥ ខែ មិនានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំប្រតិភូចូលរួមកម្មវិធីប្រកាសបើកសម្ពោធ ជាផ្លូវការ ឆ្នាំនៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន ចិន លើកដំបូង ឆ្នាំ២០១៧ នៅប្រទេសហ្វីលីពីន ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា មានប្រសាសន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនចេញដំណើរបំពេញទស្សនកិច្ច ទៅកាន់ប្រទេសហ្វីលីពីនថា នៅឆ្នាំ២០១៧ កម្ពុជា នឹងទាក់ទាញភ្ញៀវទេសចរណ៍ចិនមកកម្ពុជា កើនរហូតដល់១ លាននាក់ ហើយថា ប្រសិនបើកម្ពុជា រួមគ្នាខិតខំប្រឹងប្រែង ពង្រឹងសេវាកម្មល្អ កម្ពុជា នឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ចិន បានច្រើនជាងនេះ។

ឯកឧត្តម បញ្ជាក់ថា កម្ពុជា នៅក្នុងឆ្នាំ២០១៥ បានទទួលភ្ញៀវ ទេសចរណ៍ចិន មកកម្ពុជា បានប្រមាណ ៧០ម៉ឺននាក់ ឆ្នាំ២០១៦ទទួលភ្ញៀវចិនបាន៨៣ម៉ឺននាក់ ។ តាមរយៈការបើកសម្ពោធ ជាផ្លូវការ ឆ្នាំនៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន ចិន ដែលក្រសួងទេសចរណ៍ចិន ប្រារព្ធលើកដំបូងនៅប្រទេសហ្វីលីពីននេះ ឯកឧត្តម ថោង ខុន បានចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងទាក់ទាញភ្ញៀវទាក់ទាញភ្ញៀវទេសចរណ៍ចិន មកកម្ពុជា កាន់តែច្រើនថែមទៀត ហើយ នឹងពង្រឹងពង្រីកបានទំនាក់ទំនងអាស៊ាន ចិន កាន់តែរឹងមាំ និងពង្រីកបាននូវទីផ្សារទេសចរណ៍សម្រាប់បណ្តាប្រទេសក្នុងតំបន់ និងប្រទេសចិនកាន់តែរីកចំរើនថែមទៀត។

ឆ្នាំនៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន ចិន គឺជាកម្មវិធីលើកដំបូងបង្អស់មួយរបស់ប្រទេសចិន ដែលក្រសួងទេសចរណ៍ចិន បានអញ្ជើញរដ្ឋមន្ត្រីក្រសួងទេសចរណ៍ទាំងអស់នៅ ក្នុងតំបន់អាស៊ាន ជ្រើសរើសទីតាំងទីក្រុងម៉ានីឡា ប្រទេសចិន រៀបចំបើកដំណើរការជាផ្លូវការ ឆ្នាំនៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន ចិន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧៕

btvnews(15-03-2016(4))