អ្នក​ជំនាញ​សាង​សង់​ទីលាន​បាល់ទាត់​ចង់​ឲ្យ​គ្រប់​ម្ចាស់​ទីលាន​ផ្ដោត​សំខាន់​លើ​គុណភាព​

95

បាល់ទាត់៖ បន្ទាប់ពីបញ្ចប់ដំណើរទស្សនៈកិច្ចរយៈពេល ៣ថ្ងៃនៅសិង្ហបុរី ដើម្បីស្វែងយល់ពីគុណភាពស្មៅរបស់ក្រុមហ៊ុនសាងសង់ទីលាន Sports Field Constructor កាលពីពេលថ្មីៗកន្លងទៅ លោក ប៊ួយ ដារី អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន និងដឹកនាំដំណើរទស្សនៈកិច្ចនេះបានទទួលនូវបទពិសោធន៍ជាច្រើន មកចែករំលែកដល់អ្នកចង់សាងសង់ទីលានក្នុងប្រទេសកម្ពុជា។

Th8ដំណើរទស្សនៈកិច្ចនេះធ្វើឡើងក្នុងគោលបំណង ស្វែងយល់ឲ្យកាន់តែច្បាស់ពីគុណភាពខ្មៅរបស់ក្រុមហ៊ុន Green Fields ដែលជាផលិតផលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ដើម្បីត្រឡប់មកពន្យល់ និងជួយផ្លាស់ប្ដូរផ្នត់គំនិត អ្នកចង់សាងសង់ទីលានស្មៅសិប្បនិមិត្តនៅកម្ពុជា ឲ្យផ្ដោតសំខាន់លើគុណភាពជាចម្បង។ លើសពីនេះក្រុមការងារក្រុមហ៊ុន Sports Field Constructors ក៏បានចុះត្រួតពិនិត្យផ្ទាល់លើទីលានចំនួន ៣នៅសិង្ហបុរី និងជួបសំណេះសំណាលជាមួយលោក Vincent Homrighausen នាយកគ្រប់គ្រងក្រុមហ៊ុន Ten Cate ប្រចាំតំបន់អាស៊ី ដើម្បីជជែកពីប្រភេទស្មៅស្តង់ដារទៀតផង។

លោក Vincent Homrighausen បានពន្យល់ថា ស្មៅសម្រាប់សាងសង់ទីលានស្តង់ដារមាន ៤ប្រភេទ គឺស្មៅសិប្បនិម្មិតលាយខ្សាច់ និងគ្រាប់ជ័រ, ស្មៅសិប្បនិម្មិតមិនប្រើខ្សាច់ និងគ្រាប់ជ័រ, ស្មៅធម្មជាតិលាយសិប្បនិម្មិត និងទីលានស្មៅធម្មជាតិដែលផលិតដោយក្រុមហ៊ុន Green Fields ផ្ទាល់តែម្ដង។ លោក ប៊ួយ ដារី បានបញ្ជាក់ថា នេះគឺបេសកកម្មរបស់ក្រុមហ៊ុន Sport Field Constructors ដើម្បីរួមចំណែកវិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែមានគុណភាព បន្ទាប់ពីមានការប្រើប្រាស់ទីលានស្មៅសិប្បនិម្មិត ស្របតាមស្តង់ដារអន្តរជាតិឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាមម្ចាស់ផ្ទះផងដែរ៕

អត្ថបទ លី ឈុនឡា