មនុស្ស​ជាង​ ៣០​នាក់​ស្លាប់​ និង​​រាប់​សិប​នាក់​រង​របួស​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ ២​លើក​​នៅ​ទីក្រុង​ដាម៉ាស់​

131

ស៊ីរី៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ២លើកទៅលើអគារតុលាការ និងភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុងដាម៉ាស់កាលពីថ្ងៃពុធម្សិលមិញបានសម្លាប់មនុស្សជាង ៣០នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

Th17យោងតាមប្រភពព័ត៌មានចិន CCTV ឲ្យដឹងថា កងរក្សាសន្តិសុខបានដាក់បម្រាមគោចរ នៅជុំវិញអគារតុលាការនាភាគកណ្ដាលទីក្រុងដាម៉ាស់ ក្រោយពេលដែលមានការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវេលាម៉ោង ១៤រសៀល។ ចំណែកភ្នាក់ងារព័ត៌មានរដ្ឋស៊ីរីបន្តឲ្យដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតបានប្រគល់អាវុធវែង និងគ្រាប់បែកដៃទៅឲ្យនគរបាលនៅចំណុចឆែកឆេរ មុនពេលចូលទៅក្នុងអគារតុលាការ។

Th18បន្ទាប់មករូបគេក៏បានបំផ្ទុះគ្រឿងផ្ទុះដែលចងនៅជុំវិញខ្លួនបណ្ដាលឲ្យមនុស្សបាត់បង់ជីវិត និងរងរបួសជាច្រើន។ លោក មូហាម៉ាត់ អាល់សា ឧត្ដមសេនីយ៍ទោនៃក្រសួងមហាផ្ទៃស៊ីរីឲ្យដឹងថា ក្រោយពេលផ្ទុះនោះមួយម៉ោង ក៏មានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយទៀតកើតឡើង នៅភោជនីយដ្ឋានមួយនាភាគខាងលិចទីក្រុងដាម៉ាស់ ធ្វើឲ្យមនុស្ស ២៤នាក់រងរបួស។ រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយ ចេញមកអះអាងទទួលស្គាល់អំពីការវាយប្រហារអត្តឃាតនេះនៅឡើយទេ៕

អត្ថបទ៖ រិទ្ធី