នគរបាល​ម៉ាឡេស៊ី​អះ​អាង​ថា លោក គីម ជុងណាម ពិត​ជា​បង​ប្រុស​បង្កើត​ម្ដាយ​ទីទៃ​របស់​លោក គីម ជុងអ៊ុន ក្រោយ​ការ​ធ្វើ​តេស្ត DNA​

149
ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Ahmad ZahidHamidi

ម៉ាឡេស៊ី៖ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ahmad ZahidHamidi បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា បុរសជាជនជាតិកូរ៉េខាងជើងដែលត្រូវគេធ្វើឃាត ក្នុងប្រទេសម៉ាឡេស៊ីកាលពីខែមុនត្រូវបានគេអះអាងថា ជាលោក គីម ជុងណាម ផ្អែកលើគំរូតេស្ត DNA ទទួលបានពីកូនរបស់លោកម្នាក់។

Th26គំរូ DNA ត្រូវបានធ្វើតេស្តក្រោយនីតិវិធីធ្វើកោសល្យវិច័យសាកសព។ ថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះខណៈលោក ហ្សាហីត កំពុងចូលរួមព្រឹត្តិការមួយនៅព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរជាទីដែលលោក គីម ត្រូវបានគេប្រើថ្នាំគីមីពុលត្រូវគេហៅឈ្មោះថា VX nerve agent និងបានស្លាប់ខណៈកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោកថា ស្នងការនគរបាលបានបញ្ជាក់អត្តសញ្ញាណ របស់បុរសជាជនជាតិកួរ៉េខាងជើងដែលបានស្លាប់ថា ជាលោក គីម ជុងណាម បងប្រុសម្ដាយទីទៃជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន។ ការសំអាងនេះផ្អែកទៅលើគំរូតេស្ត DNA បានមកពីកូនរបស់បុរសនោះ។ ដំណើរការផ្ទៀងផ្ទាល់ DNA ត្រូវបានចង្អុលបង្ហាញដោយអ្នកជំនាញវេជ្ជសាស្ត្រស្របច្បាប់ និងក្រោយនីតិវិធីផ្ទៀងផ្ទាត់។ លោកសូមបញ្ជាក់ជាផ្លូវការថា បុរសដែលបានស្លាប់នោះគីជាលោក គីម ជុងណាម ពិតប្រាកដមែន៕
អត្ថបទ៖ សុខមាន